ផ្ទះ ៦៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងក្នុងខណ្ឌឫស្សីកែវ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ៦៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដែលហេតុការណ៍គ្រោះមហ្តរាយនេះបានកើតឡើង កាលពី ម៉ោងជាង៣រំលងអាធ្រាតឈានចូលថ្ងៃទី ១០ខែកក្កដាឆ្នាំ២០១៨ នៅជួរមាត់ទន្លេនៅចំនុចក្រុមទី ១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្បែស្ពានបាឡេឫស្សីកែវ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រានលង់លក់មិនដឹងថា ស្រាប់តែដឹងខ្លួនឡើងឃើញអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដង ភ្លាមៗនោះពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់រួមជាមួយនិងពួកគាត់បានយកទឹកមកជះជាបណ្ដើរៗដែរ តែទោះជាយ៉ាង ណាក្ដី ពួកគាត់មិនអាចពន្លត់អគ្គីភ័យដោយខ្លួនឯងបាននោះទេ រហូតមានការឆេះរាលដាលយ៉ាងសន្ធោសន្ធៅពីផ្ទះមួយទៅផ្ទះ មួយអស់ជាច្រើនខ្នង ។

ហើយខណៈនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងតែដោយសារការ ចូលរថយន្តពន្លត់អគ្គីភ័យមានការពិបាកផ្លូវតូចចង្អៀតរួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ហសីទើបធ្វើឲ្យការបាញ់ពន្លត់ពិបាកទើបមានការឆាបឆេះរហ័ស បណ្ដាលឲ្យឆេះអស់ជាច្រើនខ្នង ។
តែទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានខិតខំបាញ់ទឹកពន្លត់និងប្រើពេលវេលាជាង២ ម៉ោងទើបបាញ់រលត់ នៅវិញជាស្ថាពរនៅម៉ោងជាង៥ភ្លឺ ហើយនៅក្នុងហេតុការណ៍នេះពុំបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា កិច្ចអន្តរាគមន៍បាញ់ពន្លត់នេះកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២២គ្រឿង រថយន្តខណ្ឌជ្រោយចង្វាចំនួន០៦គ្រឿង រថយន្តខណ្ឌឬស្សីកែវ ០១គ្រឿងរថយន្តក្រសួង មហាផ្ទៃចំនួន០៣គ្រឿងនិងម៉ារិនចរាចរណ៍ផ្លូវទឹក ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២៩ជើង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងផ្ទះ ចំនួនគ្រួសារ៦៤គ្រួសារត្រូវបានអគ្គីភ័យឆាបឆេះអស់ ទាំងស្រុង ។
សមត្ថកិច្ចបានបន្តទៀតថា បើតាមការអះអាងពីប្រជា ពលរដ្ឋជាច្រើននាក់ថាអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ដើមចេញពីផ្ទះពីនាក់ប្តីប្រពន្ធជនជាតិវៀតណាម ឈ្មោះ ស៊ិន យិន និងប្រពន្ធឈ្មោះរ៉ា វី ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation