ព័ត៌មានជាតិ

គ្រឿងញៀនជិត៦គីឡូក្រាម នាំចូលពីប្រទេសឡាវត្រូវបានរឹបអូសនៅខេត្តស្ទឹងត្រែង

image

ស្ទឹងត្រែង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៦កញ្ចប់ធំ ទម្ងន់ជិត៦គីឡូក្រាម ត្រូវបានរឹបអូស នៅថ្ងៃទី11 ខែកក្កដា នៅចំណុចផ្លូវលំ ស្ពានអូរទី២ ស្ថិតក្នុងភូមិអូរស្វាយ ខេត្តស្ទឹងត្រែង។

លោក យិន បញ្ញារិទ្ធិ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលមានឈ្មោះ ស៊ូ បាន់ ភេទប្រុស ជនជាតិឡាវ អាយុ៣២ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិណាសែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ និងឈ្មោះ ចាន់ ឌី ភេទប្រុស ជនជាតិឡាវ អាយុ៣១ឆ្នាំ  ធ្វើចម្ការ រស់នៅភូមិ ភៀងញ៉ ស្រុកហ៊ុន ខេត្តឧត្តមសៃ រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥៩៨៦.២៩ក្រាម។

លោក យិន បញ្ញារិទ្ធ បន្តថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ គឺមានការសហការ និងចូលរួមពីកម្លាំងនគរបាលនៃការិយាល័យទំនាក់ទំនងព្រំដែនខ្មែរ-ឡាវ និងកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន សមត្តកិច្ច កុំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕

ព័ត៌មានទាក់ទង...