គ.ជ.ប នឹងបង្ហាញទឹកថ្នាំជ្រលក់ដៃដល់ភាគីពាក់ព័ន្ធនៅថ្ងៃទី១៧ កក្កដា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគម ជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនៅសាលសន្និសីទសារព័ត៍មានគ.ជ.ប។

ទឹកថ្នាំជ្រលក់ដៃចំនួន ៥១០០០ដប( ៥ម៉ឺន១ពាន់ដប) ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទិញពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited បានបញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ឯ.ឧ ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកថ្នាំជ្រលក់ដៃដែលទិញពីឥណ្ឌា ដល់ភាគីពាក់ព័ន្ធ ដោយការបង្ហាញនេះ គឺឲ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឲ្យដឹងពីគុណភាពនៃទឹកថ្នាំជ្រលក់ដៃ។ ដោយក្រុមហ៊ុនបានឯកភាព ព្រមមកធ្វើការបង្ហាញអំពីគុណភាព នៃនទឹកថ្នាំជ្រលក់ដៃ ដើម្បីអះអាងថា ទឹកថ្នាំជ្រលក់ដៃវាមិនប៉ះពាល់ដល់សុខភាព។

សូមរំលឹកថា ការអញ្ជើញតំណាងក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃមកកម្ពុជា ដើម្បីបញ្ជាក់អំពីគុណភាពនៃទឹកខ្មៅ គឺបន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅនេះធ្វើឲ្យមនុស្សស្លាប់បាន៕



អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation