វិទ្យាស្ថានជាតិចំនួនពីរនឹងរួមគ្នាផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យITC និងវិស័យការទូត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអញ្ជើញជា អធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសចុះអនុស្សាណៈយោគយល់គ្នានោះ ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៏ទូរ គមនាគមន៏ បច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន ហៅកាត់ថា វិទ្យាស្ថានជាតិ NIPTICT មានប្រសាសន៏បញ្ជាក់ថា កិច្ច សហប្រតិបត្តិការ រវាងវិទ្យាស្ថានទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏ធនធានមនុស្សនៅក្នុងក្រសួងការបរទេសនិងក្រសួងប្រៃណីយ ព្រមទាំងក្រសួងពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៏និងព័ត៌មានវិទ្យា ដែលចាំបាច់យ៉ាងខ្លាំងនាសម័យបច្ចុប្បន្ន និងវិស័យការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម សេង សុភាព បានបន្តថា វិទ្យាស្ថានជាតិ ប្រៃសណីយ៏ទូរគមនាគមន៏បច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន មានបេសក កម្ម៣សំខាន់ក្នុងការបណ្តុះ បណ្តាលធនធាន មនុស្ស ; និស្សិត,បណ្តុះបណ្តាលស្រាវជ្រាវនិងផ្នែកសហគ្រិនភាពការងារ សម្រាប់ឆ្លើយតបតម្រូវ ការទីផ្សារការងារនិងការជម្រុញសហគ្រិនភាពតាមរយៈការងារ។

នាឱកាសនោះដែរ ឯកឧត្តម ឈីវ យីស៊ាង អុនរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធាន វិទ្យាស្ថានជាតិ ការទូតនិងទំនាក់ ទំនងអន្តរជាតិបានបញ្ជាក់ថា៖ឆ្លើយតបនិងយុទ្ធ សាស្ត្រដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្តោត អាទិភាព លើយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិមាន៤គឺមនុស្ស ,ផ្លូវ, ទឹកនិងភ្លើង។

កិច្ចសហការរវាងវិទ្យាស្ថានទាំងពីរ គឺផ្តោតលើ ការបណ្តុះ បណ្តាលធនធានមនុស្ស និង ចែករំលែកនូវជំនាញ បទពិសោធន៏ឲ្យគ្នាទៅវិញទៅមកស្របតាមសម័យ បច្ចេកវិទ្យា គមនាគមន៏និងព័ត៌មានវិទ្យា និងអ៊ីនធឺណែតបានអភិវឌ្ឍន៏ឈាន ទៅមុខយ៉ាងលឿនលើ"បញ្ញាសិប្បនិម្មិត"និងបដិវត្ត ឧស្សាហ កម្មទី៤។ល។និង។ ចំណែកអ្នកការទូតសតវត្សរ៏ទី២១ត្រូវបាន ចំណេះដឹងខ្ពស់លើបច្ចេកវិទ្យាទំនើបនិងចេះប្រើប្រាស់ ជំនាញនេះ ថែមទៀត បំពេញឲ្យការងាររបស់ខ្លួន។ ហើយវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិបានខិតខំបណ្តុះ បណ្តាលជំនាញ អ្នកការទូតប្រកបដោយវិជ្ជាជីវៈនិងមាន សមត្ថភាព ខ្ពស់ដើម្បីការពារអត្ថប្រយោជន៏កិត្យានុភាពជាតិ ក្នុងតំបន់និងពិភពលោក ជាពិសេសក្នុងស្ថានការណ៏ពិភព លោកមានការវិវត្តន៏ទៅមុខយ៉ាងលឿនប្រកដោយភាពស្មុគស្មាញ ៕


អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation