យន្តហោះឯកជនមួយគ្រឿងរបស់ប្រទេសតួកគីបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះនោះទាំងអស់ចំនួន១១នាក់បានស្លាប់
| ព័ត៌មានអន្តរជាតិ
SHARE



ក្រុមអាជ្ញាធរបាននិយាយថា កាលពីថ្ងៃអាទិត្យ យន្តហោះឯកជនមួយគ្រឿងរបស់ប្រទេសតួកគីដែលដឹកស្ត្រីវ័យក្មេងមួយក្រុមមកពីប្រទេសអេមីរ៉ាត អារ៉ាប់រួមឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគីបានធ្លាក់នៅក្នុងតំបន់ប្រជុំភ្នំមួយក្នុងប្រទេសអ៊ីរ៉ង់ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយបណ្តាលឲ្យមនុស្សនៅលើយន្តហោះនោះទាំងអស់ចំនួន១១នាក់បានស្លាប់។


កាលពីប៉ុន្មានថ្ងៃមុននេះ យន្តហោះដែលជួបគ្រោះថ្នាក់នេះបានដឹកក្រុមអ្នកចូលរួមពិធីជប់លៀងមុនថ្ងៃរៀបការសម្តៅទៅកាន់ទីក្រុងឌូបៃ ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើនរណាខ្លះដែលស្ថិតនៅក្នុងយន្តហោះនោះនៅពេលដែលវាបានធ្លាក់។


ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានស្រង់សម្តីអ្នកនាំពាក្យឲ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ដែលនិយាយថា យន្តហោះនោះបានបុកភ្នំមួយកន្លែងនៅក្បែរទីក្រុងហ្សាអឺ អ៊ីខដ (Shahr-e Kord) ហើយក៏បានផ្ទុះ។


គួរបញ្ជាក់ថា ទីក្រុងហ្សាអឺ អ៊ីខដ (Shahr-e Kord) នេះមានចម្ងាយប្រហែល៣៧០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation