ជក់បារីពេលកំពុងចាក់ហ្គាសរថយន្ត បណ្តាលឱ្យផ្ទុះឆេះបង្ករកាភ្ញាក់ផ្អើលទាំងព្រឹក
| ព័ត៌មានជាតិ
SHARE

(កំពងស្ពឺ) ៖ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដាឆ្នាំ ២០១៨នេះ រថយន្ត Highlander បំពាក់ហ្គាស ១គ្រឿងបានផ្ទុះឆាបឆេះខ្ទេចទាំងស្រុង បន្ទាប់ពីរថយន្តនេះបានចូលទៅចាក់ហ្គាសក្នុងការ៉ាស់សាំងតេលា ១កន្លែង ដែលស្ថិតនៅតាមបណ្តោយជាតិលេខ៤១ គីឡូម៉ែត្រលេខ១៧ ស្រុកកងពិសី ខេត្ត កំពងស្ពឺ។

តាមការបញ្ជាក់ពីសាក្សីដែលឃើញហេតុការណ៏ឱ្យដឹងថា មូលហេតុដែលបានបណ្តាលឱ្យមានការផ្ទុះឆេះរថយន្តខាងលើនេះ គឺដោយសារតែអ្នកបើកបររថយន្ត បានជក់បារីពេលកំពុងបញ្ចូលហ្គាសរថយន្ត ដែលបង្ករឱ្យឆេះរថយន្តខ្ទេចទាំងស្រុង និងម្ចាស់រថយន្តខាងលើបានរងបួសឆេះសព្វខ្លួន។

ជាសំណាងល្អក្នុងហេតុការណ៏ផ្ទុះឆេះរថយន្តនេះ មិនបណ្តាលអោយឆាប់ឆេះដល់ស្ថានីយប្រេងខាងលើទេ ដោយសារតែមានការ អន្តរាគមន៍ជួយពន្លត់ពីអ្នកនៅទីនោះ ហើយក៏មិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation