អំឡុងពេល៧ថ្ងៃខាងមុខ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ផ្នែកខ្លះ តិចទៅបង្គួរ និងផ្នែកខ្លះ តិចទៅមធ្យម
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ លាភ

កម្ពុជា៖ ចាប់ពីថ្ងៃទី០៨ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ តាមតំបន់ផ្សេងៗ ខណៈខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។



យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល ៧ថ្ងៃខាងមុខ តំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ខ្សោយទៅមធ្យម នៅថ្ងៃទី៨-១០ និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតតិចទៅបង្គួរ។ ចំណែកបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅមធ្យម។ រីឯ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម។

ក្រសួងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation