ក្រសួងការងារស្នើឱ្យម្ចាស់រោងចក្រនិងថៅកែក្រុមហ៊ុនបើកប្រាក់ខែយ៉ាងតិច ៥០%ដល់កម្មករបុក្គលិកឱ្យបានមុនថ្ងៃបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ បានប្រកាសប្រាប់ដល់ម្ចាស់រោងចក្រ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតនៅ ក្នុងដែន អនុវត្តនៃច្បាប់ស្តីពីការងារ ថា ម្ចាស់រោងចក្រ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវអនុញ្ញាតឱ្យកម្មករនិងបុគ្គលិកបានឈប់សម្រាកដោយមានប្រាក់ឈ្នួលចំនួន ៣ថ្ងៃ ពោលគឺនៅថ្ងៃសៅរ៍ទី ២៨ ថ្ងៃអាទិត្យទី ២៩ និងថ្ងៃចន្ទ ទី៣០ ខែកក្កដា ដើម្បីមានពេលគ្រប់គ្រាន់ធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត។

បន្ថែមលើនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ បញ្ជាក់ថា ក្នុងករណីម្ចាស់រោងចក្រ និងនាយកសហគ្រាស គ្រឹះស្ថាន ពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលក្នុងឱកាសដែលអនុញ្ញាត ឲ្យកម្មករនិយោជិត ឈប់សម្រាកទៅ ចូលរួមបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ គឺ ក្រសួងសូមស្នើឱ្យស់រោងចក្រ និងនាយក សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០% ដល់កម្មករនិយោជិត ឱ្យបាន មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕



អត្ថបទ៖អោម ចែតចន្ទ័ណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation