សម្រង់ព្រះរាជបន្ទូលសំខាន់ៗព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវារុក្ខទិវា ៩ កក្កដា ២០១៨
| ព័ត៌មានជាតិ
SHARE

(កំពត)៖ សម្រង់ព្រះរាជបន្ទូលសំខាន់ៗរបស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវារុក្ខទិវា ៩ កក្កដា ២០១៨ ​នៅស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា នេះ ៖
- ​ព្រះមហាក្សត្រ ៖ សរសើរសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់រៀបចំពិធីរុក្ខទិវាក្នុងតំបន់ភូមិភាគនិរតី ។
- ព្រះមហាក្សត្រ ៖ រុក្ខទិវាបានបដិសន្ធិឡើងដោយព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយមានការចូលរួមយ៉ាងផុស ផុលពីប្រជាពលរដ្ឋ ។
- ព្រះមហាក្សត្រ ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងដាំដើមឈើ នៅតាមទីធ្លាសាធារណៈឲ្យបានច្រើនដើម្បីជាម្លប់ដល់ប្រជានុរាស្រ្ត ។
- ព្រះមហាក្សត្រ ៖ សហគមន៍មូលដ្ឋានត្រូវចូលរួមគ្រប់គ្រងថែរក្សាការពារព្រៃឈើ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទ្រទ្រង់ជីវភាពប្រជាជន ។
- ព្រះមហាក្សត្រ ៖ ប្រជារាស្រ្តកម្ពុជាត្រូវរួមគ្នាដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation