ព្រះមហាក្សត្រនឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តកំពតថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

(កំពត)៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ព្រះរាជពិធី «រុក្ខទិវា» នឹងប្រារព្ធឡើង នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ព្រះរាជពិធីនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច លោក​ លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួនរស់នៅជិតតំបន់នោះទៀតផង។

សូមជម្រាបថា ទិវារុក្ខទិវា ត្រូវបានប្រារព្ធឡើងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឲ្យចូលរួមដាំឈើ ថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗទៀត តរៀងទៅ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation