កីឡា

ខ្សែបម្រើ Angel Gomes នឹងចាកចេញពី Man UTD ជាផ្លូវការ

image

Premier League៖ Man UTD បានបញ្ជាក់ឱ្យដឹងថា ខ្សែបម្រើ Angel Gomes មិនបានបន្តកុងត្រាជាមួយក្លិបនោះទេ ហើយគេនឹងចាកចេញពីក្លិបជាផ្លូវការ។

កីឡាករវ័យ១៩ឆ្នាំ បានចូលរួមជាមួយ Man UTD ដោយលេងតាំងពីថ្នាក់យុវជន រហូតដល់ឈុតធំ។ គេគឺជាកីឡាករកើតឆ្នាំ ២០០០ ដំបូង ដែលបង្ហាញខ្លួនក្នុងឈុតធំជំនួស Wayne Rooney ក្នុងការប្រកួតចុងក្រោយកាលពីរដូវកាល ២០១៦-១៧ ទល់នឹង Crystal Palace។

Angel Gomes បង្ហាញខ្លួនជាមួយឈុតធំ Man UTD បាន១០ប្រកួត ចូលលេងជម្រើសដំបូងបាន៣ប្រកួត ហើយការប្រកួតទាំងអស់នោះក្នុងពានរង្វាន់ Europa League។ ការបង្ហាញខ្លួនលើកចុងក្រោយ គឺការប្រកួតដែល Man UTD ឈ្នះ Norwich ដោយលទ្ធផល ៤-០ នៃក្របខណ្ឌ Premier League កាលពីខែមករា៕