​សម្តេចតេជោ៖ចាប់ពីឆ្នាំ២០១៩ មន្ត្រីរាជការនឹងបើកបៀវត្សមួយខែពីរដង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ទី ០៧ ខែកក្កដា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដោយក្នុងនោះមានសារនយោបាយនិងគោល នយោបាយថ្មីៗជាច្រើន ហើយក្នុងចំណោមសារនយោបាយនិងគោលនយោបាយទាំងនោះ សម្តេចតេជោប្រកាសថា ចាប់ពីឆ្នាំ២០១៩តទៅ នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់បៀវត្ស និង ប្រាក់សោធន ក្នុងរយៈពេល ២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៦ នឹងដំឡើងបៀវត្សរបស់មន្ត្រី រាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធជារៀងរាល់ឆ្នាំនិងបង្កើនប្រាក់សោធនរបស់និវត្តជននិង អតីតយុទ្ធជន ឱ្យមានកម្រិត ជីវភាពកាន់តែ ប្រសើរឡើង។

សម្តេចតេជោសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី ៦នៃរដ្ឋសភា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្ស ប្រជាជនកម្ពុជា ដោយមានសម្តេចជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀវត្សជូនមន្ត្រី រាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន តាមប្រព័ន្ធធនាគារ ក្នុងរយៈពេល ២សប្តាហ៍ម្តង ដែលកិច្ចការនេះ គឺជាជំហានបន្តដ៏សំខាន់មួយទៀតនៅក្នុងការកែទម្រង់ប្រពន្ធ័បៀវត្សរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យមន្ត្រី រាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ទទួលបាននូវប្រាក់បៀវត្ស និងប្រាក់សោធន ដែលនឹងត្រូវបាន បង្កបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាព គ្រប់ចំនួន និងទៀងទាត់ ហើយទាន់ពេល។

សម្តេចតេជោហ៊ុនសែន បន្តទៀតថា ការបើកបៀវត្សនិងប្រាក់សោធន ក្នុងរយៈពេល ២សប្តាហ៍ម្តងនេះ នឹងផ្តើអនុវត្តនៅក្នុង ឆ្នាំ២០១៩ខាងមុខ។ដោយឡែក ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលនឹងរៀបចំធ្វើការសិក្សាដាក់ឱ្យអនុវត្ត ជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់ មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation