ស្ថានទូតខ្មែរជួយពលរដ្ឋ ដែលជាប់គាំងនៅមីយ៉ាន់ម៉ា ឱ្យត្រឡប់មកកាន់កម្ពុជា នៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ លាភ


មីយ៉ាន់ម៉ា៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងមួយរយៈនៅក្នុងសហភាពមីយ៉ាន់ម៉ា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវិលត្រឡប់ប្រទេសកម្ពុជាវិញ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ តាមរយៈជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា។


ជើងហោះហើរពិសេសរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានចេញដំណើរនៅម៉ោង ១២ថ្ងៃត្រង់ម៉ោងនៅទីក្រុងយ៉ាងហ្គោន។ ជើងហោះហើរនេះ អាចធ្វើទៅបាន ដោយកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងយ៉ាងហ្គោន និងក្រុមប្រឹក្សាភិបាលនៃសហគមន៍ខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា។

យ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកកាន់មាតុប្រទេសវិញ នឹងត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលដាក់ចេញនាពេលកន្លងទៅ ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួនប្រហែល ៣០០នាក់ ក្នុងនោះស្លាប់ ៦នាក់ និងជាសះស្បើយជាង ២២០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation