សម្តេចតេជោ ប្រកាសពីគោលដៅ៥ នៃគោលនយោបាយដឹកនាំប្រទេស៥ឆ្នាំទៅមុខរបស់CPP
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញ គោលនយោបាយ៥ឆ្នាំ ពីឆ្នាំ២០១៨-២០២៣ សម្រាប់ការដឹកនាំប្រទេសដែលមានគោលដៅអាទិភាព ដូចតទៅចំនួន ៥៖


១ គោរពការពាររដ្ឋធម្មនុញ្ញ ការរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ

២ ការពារឯករាជ្យ អធិបតេយ្យ បូរណភាព មិនឱ្យកម្លាំងណាមករំលោភបានឡើយ ប្រឆាំងដាច់ខាត ការជ្រៀតជ្រែកពីបរទេស

៣ កសាងអភិវឌ្ឍកម្ពុជាអោយក្លាយជារដ្ឋដែលរឹងមាំ ក្នុងការអនុវត្តច្បាប់ ហើយពលរដ្ឋមានសិទ្ធស្មើគ្នាចំពោះមុខច្បាប់

៤ បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធានាឱ្យប្រជាជនមានជីវភាពសមរម្យ ចាកផុតពីភាពក្រីក្រ
ពីគ្រោះអវិជ្ជា និងពីការកេងប្រវញ្ច័នានា

៥ ពង្រឹងពង្រីកចំណងមិត្តភាព រវាងកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិ ដើម្បីជំរុញអភិវឌ្ឍប្រទេស ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation