នគរបាលខេត្តកណ្តាល បើកប្រតិបត្តិការពិនិត្យ និងពិន័យរថយន្តដឹកខ្សាច់ នៅលើផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ ក្រោយការតវ៉ាពីពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលក្រុងតាខ្មៅ បើកប្រិតបត្តិការចុះធ្វើការត្រួតពិនិត្យ និងធ្វើការពិន័យទៅរថយន្តបែនធុនធំដឹកខ្សាច់ចេញពីដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានលើកឡើងពីផលប៉ះពាល់បណ្តាលមកពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូ។ ដើម្បីដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ លោក បានដឹកនាំកម្លាំងជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់ទាំងនេះ។

លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងអ្នកបើកបរ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់ នឹងត្រូវបញ្ជូនទៅធ្វើការពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោកស្នងការ បានអះអាងថា ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូតដល់ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់ បញ្ឈប់សកម្មភាពល្មើស ហើយចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation