​អនាគតទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរជនជាតិចិន
| ព័ត៌មានជាតិ
SHARE


ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ចិននៅកម្ពុជា បានចូលរួមចំណែកជួយអភិវឌ្ឍសេដ្ធកិច្ចកម្ពុជា ដែលនាំមកនូវចំណូល និងបង្កើតនូវឱកាសការងារ។



ដោយសារកំណើនទេសចរចិន កំពុងមានកំណើនខ្លាំងនៅតំបន់ខ្លះដូចជា នៅខេត្តព្រះសីហនុ កំណើនទេសចរចិន បានកើនដល់ជាង១០០%។


បើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនាគតទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរចិន និងអ្នកវិនិយោគចិន។ ព្រោះឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ចិនចំនួនជាង១លាន ២សែននាក់ កើនឡើងជិត៤៦% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ និងបាននាំមកនូវប្រាក់ចំណូលប្រមាណជាង៣ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ។


មន្ត្រីនៃក្រសួងទេសចរណ៍កម្ពុជា បានអះអាងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិត ១លាននាក់ កើនឡើង៨០% ដោយសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ២លាននាក់ក្នុងឆ្នាំ២០១៨ និងច្រើនជាងនេះនៅក្នុងឆ្នាំបន្តបន្ទាប់។


គួរបញ្ជាក់ថា តាមការព្យាករណ៍ នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណ៧លាននាក់ និងនៅឆ្នាំ២០៣០ ប្រមាណ១៥លាននាក់ ដែលនាំមកនូវចំណូលសរុបប្រមាណ១០.០០០លានដុល្លារ និងបង្កើតនូវឱកាសការងារប្រមាណ២លាននាក់។


ហើយបើយោងតាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ ចំទេសចរចិននិងធ្វើដំណើរចេញក្រៅប្រទេសដើរកម្សានប្រមាណ២០០លាននាក់ ឬច្រើនជាងនេះ ហើយនិងចំណាយប្រាក់ដើរលេង ប្រមាណ៤២០ពាន់លានដុល្លារ ដែលធ្វើឱ្យបណ្តាប្រទេសនានាលើពិភពលោកត្រៀមខ្លួនក្នុងការទាក់ទាញស្វាគមន៍ភ្ញៀវទេសចរចិនទាំងនេះ៕

អត្ថបទ៖ អៀវ ឈៀងនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation