សំទុះនៃការទិញផ្ទះនៅបុរីមានការកើនទ្បើងគួរអោយកត់សំគាល់ប៉ុន្មានឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

តាមការអោយដឹងពីអ្នកមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យទិញលក់ជួលក៏ដូចជាវាយតំលៃអលនទ្រព្យ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យCPL មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ ឃើញថាប្រជាពលរដ្ឋយើងបានទៅទិញផ្ទះនៅបុរីមានសំទុះខ្លាំងមិនថាបុរីនៅក្នុងទីក្រុងភ្នំពេញឬនៅជាយក្រុង។ លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ពន្យល់បន្ថែមថានេះ ដោយសារតែសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពល្អប្រសើរហើយប្រជាពលរដ្ឋមានជីវភាពក្នុងការទិញផ្តាច់និងបង់រំលោះផ្ទះ។

«នៅពេលបច្ចុប្បន្ននេះយើងឃើញថាប្រជាពលរដ្ឋយើងមានជីវភាពល្អប្រសើរ យើងឃើញថាបុរីមានសំទុះច្រើនជាងគេ ដូចជាយើងឃើញនៅតាមជាយក្រុងគឺលក់អស់ៗដោយសារប្រជាពលរដ្ឋយើងមានជីវភាពល្អ ចំនូលហើយប្រជាពលរដ្ឋយើងគាត់ធ្វើការទទួលបានចំនួលសមរ្យហើយម្ចាស់បុរីទាំងអស់ផ្តល់ភាពងាយស្រួលរួមទាំងធនាគារផ្តល់ប្រាក់ ហើយការបង់រំលោះរយៈពេលវែងឃើញថាល្អមែនទែនដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពបង់រំលោះនិងស្នាក់នៅ។ដូច្នេះបុរីមួយរយៈនេះមានកើតច្រើនមែនទែន។»

លោក ឧកញ៉ា ចេងខេង បានបន្ថែមថា តំលៃបុរីដែលមានការនិយមទិញច្រើនជាងគេពីប្រជាពលរដ្ឋ គឺមានតំលៃចន្លោះពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារ។អ្នកទិញភាគច្រើនគឺបង់រំលោះ ដែលពួកគេមួយចំនួនជាគូស្វាមីទើបនឹងរៀបការ។

សំណង់បុរីលំនៅឋានថ្មីក្នុងរយៈពេល ៥ ខែឆ្នាំ ២០១៨ នេះមានចំនួន ២៦ ទីតាំង ហើយគិតមកដល់ពេលនេះលំនៅឋាន បុរីមានចំនួនសរុប ២១៣ ទីតាំង។តំរូវការលំនៅឋានថ្មីទូទាំងប្រទេសនឹងមានចំនួន ១ លានខ្នងបន្ថែមទៀត ក្នុងនោះសំរាប់រាជធានី ក្រុង និងទីប្រជុំជនមានប្រមាណ ៨០ ម៉ឺនដែលគិតជាមធ្យមគឺមានតំរូវការជាង ៥ ម៉ឺនខ្នងក្នុង ១ ឆ្នាំ។ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជានាពេលកន្លងមកបានរកឃើញថាចំនួនប្រជាជនរស់នៅក្នុងទីប្រជុំជន ក្រុង និងរាជធានីក្នុងឆ្នាំ ២០១៤ មានប្រមាណ ៤,៥ លាននាក់ដែលស្មើនឹង ២៧,១ ភាគរយនៃចំនួនប្រជាជនទាំងអស់។ ចំនួននេះនឹងបន្តកើនឡើងដល់ ៧,៩២ លាននាក់ ឬជាង ៤៤ ភាគរយនៅឆ្នាំ ២០៣០៕



អត្ថបទៈហៃពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation