ក្រសួងវប្បធម៌កំពុងនិងបន្តចែកសៀវភៅស្តីពីបញ្ជីសារពើភណ្ឌអរូបីកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ហាប់ ទូច អគ្គនាយកបច្ចេកទេសនៃក្រសួងវប្បធម៍និងវិចិត្រសិល្បះ ថ្លែងប្រាប់ CNC នាព្រឹកថ្ងៃសុក្រនេះថា ក្រសួងវប្បធម៍បានបោះពុម្ពផ្សាយបញ្ជីសារពើភ័ណ្ឌនៃមរតកវប្បធម៍អរូបីកម្ពុជាជាភាសាខ្មែរ ចំនួន១០០០ ក្បាល ហើយសៀវភៅ នេះ បានចែកចាយទៅមន្ទីរវប្បធម៍ ២៥ខេត្ត រាជធានីរួចជាស្រេចហើយ ព្រមទាំំងបាននិងបន្តចែក ផ្សាយក្រុមគោដៅមួយចំនួន ទៀតដូចជា ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន បណ្ណាល័យនានាទូទំាងប្រទេស ក្នុងនោះផ្តោតជាសំខាន់ទៅលើ ឥស្សរជននិងពលរដ្ឋដែលធ្វើការងារទាក់ទិននឹងវប្បធម៍ខែ្មរ ។

ឯកឧត្តម អគ្គនាយកបានថ្លែងបន្តទៀតថា គោលដៅនៃការបោះពុម្ពសៀវភៅនេះគឺ ដើម្បីបំរើអោយការសុំចុះបញ្ជី មរតកវប្បធម៍អរូបិយកម្ពុជាជាសម្បត្តិបេតិភណ្ឌអរូបីពិភពលោកទៅកាន់យូណេស្កូ ហើយឯកឧត្តម បានប្រៀបធៀប សៀវភៅនេះទៅនិងផ្ទះមួយដែលមានបញ្ជីសារពើភណ្ឌថា ក្នុងផ្ទះនេះមានទ្រព្យសម្បត្តិអ្វីខ្លះ។
ឯកឧត្តម ហាប់ទូច បានបន្ថែមទៀតថា សៀវភៅស្តីពីបញ្ជីសារពើភ័ណ្ឌអរូបីយកម្ពុជា នឹងត្រូវដាក់ចូលទៅក្នុងគេហទំព័រថ្មីមួយរបស់ក្រសួងវប្បធម៍ ស្តីពី គេហទំព័របេតិកភណ្ឌដែលគ្រោងនិងចេញផ្សាយនៅចុងឆ្នាំ២០១៨ខាងមុខ ។

សូមរំលឹកថា ឯកឧត្តម សំរាង់ កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បះបានថ្លែង នៅក្នុងសុន្ទរកថារបស់លោក ក្នុងឪកាសបើកសិក្ខាសិលាស្តីពី “ការផ្សព្វផ្សាយរបាយការណ៍សកលឆ្នំា២០១៨នៃការអនុវត្តអនុសញ្ញាស្ពីពី ការការពារនិង ការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៍” នាថ្ងៃទី២៨ កន្លងមកថា សៀវភៅ “បញ្ជីសារពើភណ្ឌនៃមរតកវប្បធម៍អរូបីកម្ពុជា” នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការអភិរក្ស និងការលើកស្ទួយមរតកវប្បធម៍ជាតិ ដែលជាឯកសារគោលយ៉ាងសំខាន់ ក្នុងការកំនត់អត្តសញ្ញាណនៃទម្រង់វប្បធម៍នីមួយៗ ។ សៀវភៅបញ្ជីសារពើភណ្ឌនេះ ថ្វីត្បិតតែមិនទាន់បានកត់ត្រាបញ្ចូលគ្រប់ទម្រង់វប្បធម៍ទំាងអស់ក្តី តែបានបង្ហាញអំពីទម្រង់សំខាន់ៗ នៃមរតកវប្បធម៍អរូបី របស់ជាតិ មានជាអាទិ៍ : ប្រពៃណីតាមការចងចំា សិល្បទស្សនីយភាព កិច្ចប្រតិបត្តិសង្គម ជំនឿសាសនា ពិធីបុណ្យ ចំណេះដឹងទាក់ទងនឹងធម្មជាតិ និងសិប្បកម្មប្រពៃណីជាដើម ៕


អត្ថបទ៖ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation