កម្ពុជារៀបចំពិព័រអាពាហ៌ពិពាហ៌,ម្ហូបអាហារនិងសំលៀកបំពាក់ខ្មែរនៅថ្ងៃទី២២ និង ២៣ កញ្ញា ខាងមុខ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ក្រសួងបានសហការជាមួយក្រុមហ៊ុនសេរីមង្គល ដើម្បីរៀបចំពិព័រអាពាហ៌ពិពាហ៌លើកទី៥ មហោស្រពសិល្បៈដណ្តាំងស្លលើកទី១៩ និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ខ្មែរលើកទី១៨ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រកោះពេជ្យ។


ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ុក វណ្ណធី អនុប្រធានសមាគមអាចារ្យខ្មែរ បានបញ្ជាក់អោយដឹងនៅក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃសុក្រថា ពិព័រអាពាហ៌ពិពាហ៌លើកទី៥ មហោស្រពសិល្បៈដណ្តាំងស្លលើកទី១៩ និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ខ្មែរលើកទី១៨ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ថែរក្សា និងលើកស្ទួយទំនៀមទន្លាប់ទម្រង់អាពាហ៌ពិពាហ៌ សំលៀកបំពាក់និងម្ហូបអាហារខ្មែរ ដែលបង្ហាញពីអរិយធម៌និងវប្បធម៌ដ៏ល្អផូផង់របស់ខ្មែរដល់ពលរដ្ឋកម្ពុជានិងពិភពលោក។ 


ក្នុងសន្និសិទព្រឹកមិញនេះដែរ អគ្គនាយិការក្រុមហ៊ុនសេរីមង្គល លោកជំទាវយី សុភា បញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ ជាក់ស្តែងដែលក្រុមហ៊ុនខ្លួនបានរៀបចំអាពាហ៌ពិពាហ៌ចំនួន៥លើក នាពេលកន្លងមកនោះ លោកជំទាវជឿជាក់ថា ពិព័រអាពាហ៌ពិពាហ៌លើកទី៥ មហោស្រពសិល្បៈដណ្តាំងស្លលើកទី១៩ និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ខ្មែរលើកទី១៨ ដែលគ្រោងនឹងធ្វើឡើងនៅចុងកញ្ញានេះនឹងទទួលបានគាំទ្រពីប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរណ៏អន្តរជាតិ។ លោកជំទាវយី សុភា បន្ថែមថា ក្រុមហ៊ុនសេរីមង្គល និង សហការជាមួយក្រសួងពាក់ពន្ធ័ដើម្បីនាំយកនូវ ទម្រង់អាពាហ៌ពិពាហ៌ប្លែកៗរបស់ខ្មែរដែលស្រាវជ្រាវឃើញ នៅតាមតំបន់នានានិងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដែលស្ទើតែបាត់បង់ទៅហើយនោះ មកបង្ហាញជូនយុវជនខ្មែរជំនាន់ក្រោយបានឃើញ និងសិក្សាស្វែងយល់ពីទម្រង់ប្រពៃៃណីអាពាហ៌ពិពាហ៌ខ្មែរបន្ថែមទៀត៕ 


អត្ថបទ៖ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation