កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្ដាញបញ្ញត្តិករថាមពលអាស៊ាន
| ព័ត៌មានជាតិ
SHARE

នៅឆ្នាំ២០១៨នេះ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំបណ្ដាញបញ្ញត្តិករថាមពលអា ស៊ានលើកទី ៩ ដោយមានការចូលរួមពីបណ្ដាបញ្ញត្តិករមកពី៦ប្រទេស ដោយក្នុងនោះមានដូចជា ព្រុយណេ កម្ពុជា សិង្ហបុរី ម៉ាឡេ ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីលេខាធិការរបស់អា ស៊ានផងដែរ។
កិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ាននៅកម្ពុជានាពេលនេះ ត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី០៤ ដល់ ០៥ កក្កដា។ 


ថ្លែងក្នុងពិធីនោះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានបណ្ដាញបញ្ញត្តិករថាមពលអាស៊ានបានលើកឡើងថា កិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃនេះ នឹងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនមានដូចជាក្របខ័ណ្ឌ ច្បាប់បច្ចេកទេស របស់បណ្ដាញអគ្គីសនីក្នុងអាស៊ាន។ ហើយវាក៏នឹងផ្ដល់សារៈប្រយោជន៍ដល់កម្ពុជា លើវិស័យអគ្គីសនីផងដែរ។


ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា ក៏បានលើកឡើងពីបញ្ហាប្រឈមនៃ ការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញអគ្គីសនីអាស៊ាន និងការឈានទៅរកការធ្វើពាណិ្ជកម្មអគ្គីសនីពហុភាគី ក្នុងតំបន់ដែលទាមទារការដោះស្រាយបញ្ហាបញ្ញត្តិកម្មអំពីសុខដុមនីយកម្មបច្ចេកទេស ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មផងដែរ។ 


កិច្ចប្រជុំបណ្ដាញបញ្ញត្តិករថាមពលអាស៊ានបានបង្កើតឡើងនៅឆ្នាំ២០១២ ក្នុងគោលបំណងបង្កើត អោយមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមបញ្ញត្តិករថាមពលអាស៊ានជាមួយ ទស្សនៈលើកកម្ពស់និរន្តភាពសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ ក្នុងការគាំទ្រចក្ខុវិស័យនៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន៕ 


អត្ថបទ:អ៊ាង គង្គា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation