សាខាគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ ត្រៀមអ្នកចូលរួមហែរក្នុងយុទ្ធនាការឃោសនាថ្ងៃដំបូង ៣៥០០នាក់
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងអញ្ជើញចូលបើកយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃដំបូង គឺថ្ងៃទី៧ខែកក្កដានិងជាការប្រារព្ធខួបទី៦៧នៃខួបកំ ណើតគណបក្ស នៅ មជ្ឈមណ្ឌល ពាណិជ្ជកម្មកោះពេជ្រនិងតាមបណ្ដាខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ៦ម៉ឺននាក់។
នៅក្នុងក្បួនឃោសនានោះដែរគណបក្ស ប្រជាជនកម្ពុជា នឹងប្រើប្រាស់រថយន្ត ១៧២០គ្រឿង ម៉ូតូ ១៤៤០០គ្រឿង។


ដោយឡែកសម្រាប់សាខាគណ បក្សប្រជា ជនកម្ពុជា ខណ្ឌឬស្សីកែវ និងតាមការបញ្ជាក់ពីលោកមូល វីរៈ សមាជិកគណកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឲ្យដឹងថា,នៅថ្ងៃបើកយុទ្ធនាការឃោសនា ដំបូងសាខាគណ បក្សប្រជាជនកម្ពុជា នៅខណ្ឌឬស្សីកែវ បានតៀមកម្លាំងសមាជិកចំនួន ៣៥០០នាក់ទៅចូលរួមហែរយុទ្ធនាការឃោសនា បោះ ឆ្នោតនៅថ្ងៃទី៧ខែកក្កដា នៅក្នុងនោះដែរ គណបក្សខណ្ឌមានរថយន្តធំ១គ្រឿងបំ ពាក់ស្លាកនិងទង់គណបក្សប្រជាជនកម្ពុជារួមទាំងរូបសម្តេចថ្នាក់ដឹកនាំបក្ស និងមានរថយន្តកូរ៉េ ចំនួន៥0 គ្រឿង ផ្ទុកសមាជិកនិងម៉ូតូ ចំនួន ១០០០ គ្រឿង។


អត្ថបទ ៖វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation