នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអំពាវនាវអោយសហភាពអឺរ៉ុបមានជំហរខ្លាំងក្លាប្រឆាំងប្រទេសអ៊ីរ៉ង់បន្ទាប់ពីអ៊ីរ៉ង់បានរៀបចំផែនការវាយប្រហារក្នុងប្រទេសបារាំង
| ព័ត៌មានអន្តរជាតិ
SHARE

(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃពុធបានអំពាវនាវឱ្យអឺរ៉ុបប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីអ្នកការទូតអ៊ីរ៉ង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកនៅប្រទេសបារាំង។

ការវាយប្រហារនេះត្រូវបានគ្រោងធ្វើឡើងដោយអ៊ីរ៉ង់នៅសប្តាហ៍ដូចគ្នានេះ ខណៈដែលប្រធានាធិបតីរបស់ប្រទេសនេះស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដោយសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដើម្បីបង្កើតឡើងសម្រាប់ការខូចខាតដែលបណ្តាលមកពីការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រទេសបារាំងនិងអាល្លឺម៉ង់នឹងបញ្ជូនបុរសពីរនាក់រួមទាំងអ្នកការទូតអ៊ីរ៉ង់ទៅបែលហ្ស៊ិកដើម្បីប្រឈមនឹងការចោទប្រកាន់ថា ពួកគេពាក់ព័ន្ធនៅក្នុងផែនការដើម្បីបញ្ឈប់បាតុកម្មប្រឆាំងអ៊ីរ៉ង់នៅជាយក្រុងប៉ារីស។

ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីរ៉ង់បានបដិសេដថា ប្រទេសខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីនៅនឹងផែនការវាយប្រហារនោះទេ ដោយបានហៅថា នេះគ្រាន់តែជាយុទ្ធសាស្ត្រទម្លាក់កំហុសលើជាតិសាសន៍ខ្លួនឯង ពីសំណាក់ក្រុមប្រឆាំងក្នុងប្រទេសអ៊ីរ៉ង់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation