ទីភ្នាក់ងារប្រឆាំងភេរវកម្ម អង់គ្លេស ៖ ពលរដ្ឋ ២នាក់ បានរងការវាយប្រហារដោយសាររធាតុគីមីប្រភេទNovichok
| ព័ត៌មានអន្តរជាតិ
SHARE

(អង់គ្លេស) ៖ ពលរដ្ឋអង់គ្លេសពីរនាក់មានជំងឺធ្ងន់ធ្ងរបន្ទាប់ពីពួកគេត្រូវបានគេរកឃើញថាមានសារធាតុគីមី Novichok ដែលជាគីមីបំផ្លាញប្រពន្ធ័ប្រសាទ ប្រភេទតែមួយដែលបានប្រើវាយប្រហារទៅលើអតីតភ្នាក់ងាររុស្ស៊ីនិងកូនស្រីរបស់គាត់កាលពីខែមីនា។ នេះបើតាមមន្ត្រីប្រឆាំងភេរវកម្មជាន់ខ្ពស់របស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធទី 4 ខែកក្កដា។

ជនរងគ្រោះដែលមានស្រ្តីអាយុ ៤៤ ឆ្នាំម្នាក់និងបុរសអាយុ ៤៥ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានគេរកឃើញថា មានអាការៈមិនស្រួលនៅថ្ងៃសៅរ៍នៅឯក្រុងAmesbury ដែលមានចំងាយឆ្ងាយពីទីក្រុងSalisbury ដែលជាទីតាំងមួយដែលអតីតភ្នាក់ងារពីរចារកម្មរុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់គាត់ឈ្មោះ Yulia ត្រូវបានវាយប្រហារ កាលពីខែមីនាកន្លងទៅនោះ។

ប៉ូលីសបាននិយាយថា អ្នកទាំងពីរដែលកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ Salisbury ត្រូវបានសន្មតជាដំបូងថា បានប្រើថ្នាំហេរ៉ូអ៊ីន ប៉ុន្តែបន្ទាប់ពីការធ្វើតេស្តរួច លទ្ធផលបង្ហាញថា ពួកគេត្រូវបានបំពុលដោយសារធាតុគីមី Novichok ។

បច្ចុប្បន្នប៉ូលីសប្រឆាំងភេរវកម្មចក្រភពអង់គ្លេសប្រហែល ១០០នាក់កំពុងតែដឹកនាំការស៊ើបអង្កេតនេះ ហើយប៉ូលីសបានបិទទីតាំងយ៉ាងហោចណាស់ចំនួន៥ នៅក្នុងតំបន់ផ្សេងគ្នា ដើម្បីធ្វើការស៊ើបអង្កេត ដែលរួមមានទាំងសួនឧទ្យាន សាលីសប៊ឺរី, ឱសថស្ថានល្បីឈ្មោះមួយ និងមជ្ឈមណ្ឌលសហគមន៍បាទីស្ទនៅ ក្រុងAmesbury ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation