ក្រសួងមហាផ្ទៃ ផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់សហមន៍កម្ពុជាបណ្ដោះអាសន្ន ដោយសារធ្វើសកម្មភាពផ្ទុយនឹងលក្ខន្ដិកៈ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពរបស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ និងតម្រូវឱ្យសមាគមនេះ ផ្ដល់នូវរបាយកាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលសារព័ត៌មាន Click News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ក្រៅពីតម្រូវឱ្យផ្ដល់នូវរបាយកាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ ក្រសួង ក៏បានតម្រូវផងដែរនូវរាល់ព័ត៌មានគណនីប្រាក់មូលនិធិ ដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិតម្ដល់ និងថ្នាក់ជាតិ) ព្រមទាំងផ្ដល់នូវបញ្ជីឈ្មោះសមាជិកសមាគមនៅតាមរាជធានី-ខេត្ត។

ក្នុងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលប្រាប់ទៅលោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ដោយចោទថា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្ដិកៈ ដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគម បាន និងកំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍ តាមរយៈទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិក និងកំណត់ឱ្យបង់ថវិកាចូលសមាគម ដើម្បីបម្រើផលយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖  គង់ ប៊ុនណា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation