ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖ នគរបាលជាតិទាំងអស់ត្រូវមានសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់ - CNC News
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖ នគរបាលជាតិទាំងអស់ត្រូវមានសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់
| ព័ត៌មានជាតិ
SHARE

(កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថាវគ្គអប់រំក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលជាតិនេះ គឺជាវគ្គអប់រំលើកទី២ដែលត្រូវបានដាក់បញ្ជូលក្នុងផែនការ បណ្តុះបណ្តាលរបស់បណ្ឌិត្យសភានឹងក្រសួងមហាផ្ទៃក្នុងរយះពេល០២ឆ្នាំចុងក្រោយនេះ។ វគ្គបណ្តុះបណ្តាលនេះគឺជាវគ្គថ្មីមួយ ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែល សម្តេច បានមើលឃើញការប្រតិបត្តិរបស់មន្រ្តីនគរបាលមួយចំនួននៅមានចំណុចខ្វះខាតក្នុងការគោរពក្រសីលធម៌វីជ្ជាជីវះពេលបំពេញការងារ។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីបិទវគ្គអប់រំក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលជាតិជំនាន់ទី២នៅបណ្ឌិត្យសភានគរបាលកម្ពុជា (ដីឥដ្ឋ) នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ជូនដល់សិក្ខាកាមចំនួន៥០នាក់ មកពីបណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលទាំង២៥រាជធានី-ខេត្ត។

ឯកឧត្តមបានបន្តថាបច្ចុប្បន្នមន្រ្តីនគរបាលជាតិទាំងអស់គ្នាមានសមត្ថភាពខាងផ្នែកជំនាញវិជ្ជាជីវះ ដែលហៅថា«ជំនាញរឹង Hard Skill» b" ប៉ុន្តែមានអត្តចរិត អាកប្បកិរិយា ឥរិយាបថ និងសីលធម៍មិនល្អ ដែលគេហៅថា «ជំនាញទន់ Soft skill»ដែលជាមូលហេតុធ្វើឲ្យមានការថ្នាំងថ្នាក់ មិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងអ្នករួមការងារជាមួយព្រមទាំងធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។

ឯកឧត្តមបានគូសបញ្ជាក់អំពីការកំណត់គោលបំណង និងលទ្ធផលសិក្សារំពឹងទុក នៃវគ្គអប់រំដ៏មានសារសំខាន់មួយនេះថា គឺដើម្បីពង្រឹងឡើងវិញទាំងផ្នែកជំនាញរឹង និងជំនាញទន់ បានន័យថា តម្រូវឲ្យសិក្ខាកាមទាំងអស់ក្រោយពេលបញ្ចប់ការសិក្សាពីវគ្គនេះ មានសមត្ថភាពវិជ្ជាជីវះពូកែ និងមានអត្តចរិត និសីលធម៍ល្អទាំងក្នុងកន្លែងការងារ ទាំងក្នុងសង្គម។

ឯកឧត្តមបានបន្ថែមទៀតថា មន្រ្តីនគរបាលជាតិ គឺជាភ្នាក់ងារនៃរដ្ឋបាលសាធារណះ ដែលមានភារកិច្ចសំខាន់ពីរ គឺទី១. ការបម្រើរដ្ឋាភិបាល ដែលជាចៅហ្វាយនាយផ្ទាល់របស់យើង ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម និងទី២. ការបម្រើប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ព្រោះរដ្ឋាភិបាលកើតចេញពីការបោះដោយប្រជាពលរដ្ឋ ហេតុនេះ មន្រ្តីនគរបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាអ្នកត្រួតត្រាប្រជាពលរដ្ឋនោះទេ៕


អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation