អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ហាញឌ្ឍនភាពនៃកំណែទម្រង និងទំនើបកម្មស្ថាប័នគយកម្ពុជា ក្នុងសន្និបាតលើកទី២០នៃរដ្ឋបាលគយប្រទេសនិយាយ ភាសាបារាំង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូគយកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានអញ្ញើញចូលរួមសន្និបាតលើកទី២០នៃរដ្ឋបាលគយប្រទេសនិយាយភាសាបារាំង ដែលបានប្រព្រឹត្តទៅ ពី នៅទីក្រុងលីល ប្រទេសបារាំង ។

សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព អនុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថវិការបស់បារាំង និង អគ្គលេខាធិការអង្គការគយពិភពលោក ។
អង្គសន្និបាតបានពីភាក្សាលើប្រធានបទពង្រឹងកិច្ចសហប្រតិបត្តការគយ រួមមានការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធនិងការលើ កកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅក្នុងវិស័យគយ ។

នៅក្នុងសន្និបាតនោះ តំណាងគណៈប្រតិភូគយកម្ពុជា បានធ្វើបទបង្ហាញស្តីពីបទពិសោធ និងវឌ្ឍនភាពនៃកំណែទម្រង់ និងទំនើបកម្មស្ថាប័នគយកម្ពុជា ជាពិសេសលើការអនុវត្តប្រព័ន្ធអាស៊ីគូដា (ASYCUDA), E-Customs និងប្រព័ន្ធបញ្ជរតែមួយជាតិ ។

សូមជំរាប មុននឹងអញ្ញើញចូលរួមក្នុងសន្និបាតលើកទី២០នៃរដ្ឋបាលគយប្រទេសនិយាយ ភាសាបារាំង គណៈ ប្រតិភូ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ១៣២ របស់ អង្គការគយពិភពលោក ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដែលមានការ ចូលរួម ពី សំណាក់អគ្គនាយកគយ និង គណៈប្រតិភូ គយ នៃ បណ្តា ប្រទេស ជា សមាជិក ចំនួន១៧២ តំណាង វិស័យ ឯកជន និង អ្នកសង្កេតការណ៍អន្តរជាតិ សំខាន់ ផ្សេងៗ ជាច្រើនទៀត៕

អត្ថបទ ៖ ណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation