ដើម្បីឱ្យច្បាស់ដល់គ្រប់ភាគីពាក់ពន្ធ័ គ.ជ.ប នឹងអញ្ជើញតំណាងក្រុមហ៊ុនផលិតទឹកខ្មៅដែលប្រើសម្រាប់ជ្រលក់ដៃ ក្នុងថ្ងៃបោះឆ្នោត ពីប្រទសឥណ្ឌាមកធ្វើបទបង្ហាញក្នុងពេលឆាប់ៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាសមាជិកឯកឧត្តមហង្ស ពុទ្ធាបានបញ្ជាក់នៅថ្ងៃនេះថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានការផ្សព្វផ្សាយព័ត៍មានចេញពីក្រៅប្រទេស និងក្នុងប្រទេសមួយចំនួនពាក់ព័ន្ធការប្រើប្រាស់ទឹកខ្មៅជ្រលក់ដៃថា លាងជ្រះ គឺជាការមិនពិតទេ ហើយទឹកខ្មៅនេះ មិនមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ។

ឯកឧត្តមហង្ស ពុទ្ធា បានបញ្ជាក់ថា ការប្រើប្រាស់ទឹកខ្មៅមិនមែនជាការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទេ គឺនៅក្នុងប្រទេសជាច្រើនមានការប្រើប្រាស់ទឹកខ្មៅនេះដែរ។ ហើយសម្រាប់ការសម្រេចចិត្តរបស់គ.ជ.ប ក្នុងការប្រើប្រាស់ទឹកខ្មៅនេះ គឺស្របតាមច្បាប់ ដោយមានកិច្ចសហការជាមួយនឹងអង្គការបរទេសមួយចំនួន ហើយគ.ជ.ប ក៏បានធ្វើការស្រាវជ្រាវអំពីទឹកខ្មៅនឹងដែរ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបន្តថា ជារួមអាចធ្វើការសន្និដ្ឋានបានថា កន្លែងដែលផលិតទឹកខ្មៅមិនលើសពី៥កន្លែងទេ ហើយទឹកខ្មៅនេះផលិតដោយក្រុមហ៊ុននៅប្រទេសឥណ្ឌាឈ្មោះ Mysore paints and varnish limited ។

ហើយក្រុមហ៊ុននេះ ផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ គឺស្តេចនៅប្រទេសឥណ្ឌា គឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការផលិតទឹកខ្មៅនេះ។ ហើយគ.ជ.ប កម្ពុជាសម្រេចចិត្តប្រើទឹកខ្មៅទិញពីឥណ្ឌានេះ និងគ្មានចេតនាអាក្រក់ណាធ្វើឲ្យបាត់បង់សន្តិសុខ សុវត្ថិភាព ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋទេ។

ឯកឧត្តមបានបញ្ជាក់ថា ដោយមានក្រុមមួយក្តាប់តូចបានប្រើប្រាស់ភាសាទឹកខ្មៅនេះ ទៅជាភាសារារាំងការបោះឆ្នោត និងប្រកាសថា ទឹកខ្មៅនេះធ្វើឲ្យមនុស្សស្លាប់បាន។ជាមួយគ្នានេះដែរ អ្នកនាំពាក្យបានបន្ថែមនិងបានបញ្ជាក់ថា គ.ជ.ប សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើជនដែលមានបំណងប្រើប្រាស់មធ្យោបាយទុច្ចរិតរារាំងដល់ការបោះឆ្នោត។ ហើយគ.ជ.បនឹងអញ្ជើញតំណាងក្រុមហ៊ុនMysore paints and varnish limited ផលិតទឹកខ្មៅ មកជួបជាមួយតំណាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅនេះ។

សូមជម្រាបថា កាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺនៅសល់តែ២៤ថ្ងៃទៀតប៉ុណ្ណោះ៕

អត្ថបទ ៖ មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation