EU-កម្ពុជា នឹងជួបប្រជុំគ្នារយៈពេល៣ថ្ងៃ នៅទីក្រុងប្រុយសែល ពីទំនាក់ទំនងការទូតនិងពាណិជ្ជកម្ម
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ គណៈប្រតិភូអឺរ៉ុប និងកម្ពុជា នឹងជួបប្រជុំគ្នា នាសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី ១២ ១៣ និង១៤មីនា ឆ្នាំ២០១៨ ស្តីពីទំនាក់ទំនង់ការទូត និងពាណិជ្ជកម្ម រវាងភាគីទាំង២។

យោងតាមសារអេឡិចត្រូនិច ដែលCNCទទួលបាន ឲ្យដឹងថា អ្នកស្រីអ៊ីនូវេវ៉ា អេដណេវែវ៉ា អេសស្នូដិនភូរី ភារិនារីសហគមអឺរ៉ុបប្រចាំកម្ពជា ប្រាប់CNC តាមប្រព័ន្ឋអេឡិចត្រូនិចថា គណៈប្រតិភូរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កុយ ដេវិត រដ្ឋលេខាធិការក្រសួងការបទេស និងជាតំណាងកម្ពុជា នឹងជួបប្រជុំជាមួយសហគមអឺរ៉ុប រយៈពេល២ឆ្នាំម្តង ដែលឆ្នាំនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤មីនា ឆ្នាំ២០១៨ខាងមុខ។

អ្នកស្រីអ៊ីនូវេវ៉ា ឲ្យដឹងទៀតថា ប្រធានអង្គប្រជុំ ដឹកនាំដោយ អ្នកស្រី ប៉ាវេណាប៉ាឡូនី ជានាយិការរងទទួលកិច្ចការអាស៊ីប៉ាស៊ីហ្វីច នៃសហគមអឺរ៉ុប ដែលទីតាំងកិច្ចប្រជុំ នៅឯទីតាំងធំរបស់EU មានមូលដ្ឋាន នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

ចំពោះរបៀបវាវៈ នៃកិច្ចប្រជុំ ថ្ងៃទី១២មីនា អនុគណៈកម្មា នៃរដ្ឋាភិបាលកម្ពុជា និងអឺរ៉ុប ពិភាក្សាគ្នា ពីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ រវាងភាគីទាំង២ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ រីឯថ្ងៃទី១៣មីនាវិញ អនុគណៈកម្មាពាណិជ្ជកម្មកំណែទំរង់ សហប្រតិបត្តិការ រវាងប្រទេសទាំង២ នឹងពិភាក្សាពីប្រព័ន្ឋយុតិ្តធម៌ អភិបាលកិច្ចសង្គម និងសិទ្ឋមនុស្ស។ សំរាប់ថ្ងៃទី១៤មីនា សម័យប្រជុំអន្តរៈរដ្ឋាភិបាលគណកម្មាចំរុះភាគីទាំង២ ពិភាក្សាពីការងារទូទៅ។

អ្នកស្រីអ៊ីនូវេវ៉ា បន្តថា កិច្ចប្រជុំរវាង អឺរ៉ុប និងកម្ពុជានេះ ភាគីទាំង២នឹងចេញប្រកាសព័ត៌មានរួមគ្នា ពីទីក្រុងប្រ៊ុយសែល ប៊ែលហ្សិក ជូនសារធារណៈជនបានដឹង។

សូមបញ្ជាក់ថា កាលពី២២ ខែមករា ឆ្នាំ២០១៨កន្លងមក ប្រធានក្រុមប្រឹក្សាអឺរ៉ុប និង តំណាងគណៈកម្មាសហគមន៍អឺរ៉ុប បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមក្នុងប្រជុំកំពូលអាស៊ីអឺរ៉ុប ហៅកាត់ថា "អាសែម" លើកទី១២ ដែលធ្វើឡើង នៅខែតុលាឆ្នាំ២០១៨នេះ នៅឯទីចាត់ការធំសហគមអឺរ៉ុប ក្នុងទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ក្រោមប្រធានបទ "គន្លឹះប្រែប្រួលសកល សំរាប់ការអភិវឌ្ឍន៍"៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation