សម្តេចតេជោ៖ គ្មានគណបក្សណាមកធ្វើផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសក្រៅពីគណបក្សប្រប្រជាជនកម្ពុជាទេ
| ព័ត៌មានជាតិ
SHARE


(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បង្ហាញពីមោទនភាពកម្ពុជាយើងរីកចម្រើនផ្លូវដែករបស់ប្រទេសកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលជាចំណុចមួយងាយស្រួលក្នុងការទាក់ទាញការវិនិយោគ ការបង្កើតរោងចក្រ បង្កើនការងារធ្វើជូនប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលជូនជាតិ និងប្រជាជន។

សម្តេចតេជោក៏បានបញ្ជាក់ថា គ្មានគណបក្សណាមកធ្វើ ក្រៅពីគណបក្សប្រប្រជាជនកម្ពុជាទេ គ្មានបាតដៃគណបក្សប្រឆាំងចូលរួមអភិវឌ្ឍន៍នោះទេ។

សម្តេច​តេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី សរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បត៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation