ក្រសួងសុខាភិបាលអោយដឹងថា ក្នុងឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់ អង្គការកយកាកូរ៉េ នឹងបន្តសហការលើកកំពស់វិស័យសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី៣ខែកក្កដាម្សិលមិញ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានជួប ពិភាក្សាទ្វេភាគីជាមួយលោកជុន យុនគីល នាយកប្រតិបត្តិនៃទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់កយកា (KOICA) ប្រចាំនៅកម្ពុជា។

បន្ទាប់ពីចប់ជំនួបពិភាក្សាលោកជំទាវ ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បាននាំពាក្យឲ្យដឹងថា ភាគីទាំងពីរបាន ពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអង្គការកយកានៃប្រទេសកូរ៉េជាមួយក្រសួងសុខាភិបាលកម្ពុជាផ្តោតលើ វិស័យសុខាភិបាល។


នៅក្នុងជំនួបទ្វេភាគីឯកឧត្តម វេជ្ជបណ្ឌិតម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ជាពិសេសអង្គការកយកា។
កន្លងមកអង្គការកយកា តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងសុខាភិ បាល ដោយបានជំនួយអភិវឌ្ឍន៏ជាច្រើន លើវិស័យសុខាភិបាលកម្ពុជា ដូចជាការផ្តល់ជំនួយជួស ជុលអគារនៅមន្ទីរពេទ្យកុមារជាតិ និងការផ្តល់គំរោងនានាសំរាប់ វិស័យសុខាភិបាល។

លោកជុន យុនគីល ប្រធានអង្គការកយកាប្រចាំនៅកម្ពុជា ក៏បានជំរាបឯកឧត្តម ម៉ម ប៊ុនហេង នូវការបន្តផ្តល់ជំនួយអភិវឌ្ឍន៏ បន្ថែមទៀត សម្រាប់ការលើកកំពស់វិស័យសុខភាពសាធារណៈនៅកម្ពុជារួមមាន៖

-គំរោងផ្តល់សេវាសុខាភិបាលផ្ទាល់នៅតាមមូលដ្ឋានលើការគាំពារសុភាពមាតាទារកនៅបណ្តាខេត្តភាគឥសាន្តជា ពិសេសខេត្តរតនគីរី, មណ្ឌលគិរី ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៩តទៅ។
-គំរោងសង់មន្ទីរពេទ្យបង្អែក និងបំពាក់គ្រឿងបរិក្ខាពេទ្យនិងអនុវត្តនៅចុងឆ្នាំ២០១៨ ។
-គំរោងសាងសង់អគារសង្គ្រោះបន្ទាន់ នៅខេត្តសៀមរាបអនុវត្ត នៅឆ្នាំ២០១៩។
-គំរោងសុវត្ថិភាព សុខភាពសាកលគឺការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពនៃមន្ទីរពិសោធន៏និងការបណ្តុះបណ្តាលធនធាន មនុស្សនិងចាប់អនុវត្តនៅឆ្នាំ២០២០។

-គំរោងសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យព្រះអង្គឌួង(រាជធានីភ្នំពេញ)និងដំណើរការសាងសង់នៅឆ្នាំ២០១៩។
-គំរោងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានារួមមានការងារបណ្តុះបណ្តាលជំនាញគាំពារសុខភាពភ្នែករវាងសាកលវិទ្យាល័យ សុខាភិបាល(កម្ពុជា)ជាមួយសាកលវិទ្យាល័យ អេវ៉ា និងសាកលវិទ្យាល័យខុនយ៉ាំងនៃប្រទេសកូរ៉េ។ កិច្ចសហប្រតិបត្តិការធ្វើឲ្យ ប្រសើរឡើងនិងការថែទាំសុខភាពមាតានិងទារក,ការ ផ្តល់អាហារូបត្ថម្ភ ដែលគំរោងនេះធ្វើ នៅខេត្តកំពង់ស្ពឺ។
-គំរាងអភិវឌ្ឍសមត្ថភាពថែទាំសុខភាពភ្នែកនៅខេត្តសៀមរាប ,និងគំរោងធ្វើឲ្យ ប្រសើរឡើងវិញនូវសុខភាពសហគមន៏ ជនបទ ព្រមទាំងគំរោងអនាម័យនិងការរស់នៅស្អាតរបស់ប្រជាពលរដ្ឋតាមសហគមន៏ នៅខេត្ត សៀម រាបនិងកំពង់ស្ពឺ ដោយមាន កិច្ចសហប្រតិបត្តិការ អង្គការដៃគូ និងសាកលវិទ្យាល័សុខាភិបាលកម្ពុជា ៕



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation