ដំណឹងល្អ! នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ត្រូវបានរាយការណ៍នោះទេ  
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកនេះថា រហូតម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី​ ១៧ ខែមេសា​ ឆ្នាំ២០២០​ កម្ពុជាពុំរកឃេីញអ្នកជំងឺ COVID-19​  ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង មិនមានករណីជាសះស្បេីយ​ សរុប ៩៨នាក់ដដែល (ស្លាប់គ្មាន​ )។  

យ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានក្រើនរំលឹកថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ និងបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation