ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ សំអាងការ ឃ្វីនអែសធើរ នៅជាន់ទី៣ ខណៈមេឃ កំពុងភ្លៀង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីជាអគ្គិភ័យមួយឆាបឆេះ ផ្ទះសំអាងការ ឃ្វីនអែសធើរ នៅជាន់ទី៣ខណៈមេឃកំពុងភ្លៀង ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៦ ផ្លូវ១៣៨ ក្រុម២៦ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព ព័ត៌មានពី លោកវេសេនីយឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះ ឈ្មោះ ស្រី បូពារ ភេទប្រុស អាយុ៥៣ឆ្នាំ នៅផ្ទះកើតហេតុជាមួយកូនៗ បើកសំអាងការ នៅផ្ទះ ជាន់ក្រោម ចំណែកជាន់ទី៣ ដែរឆេះ ជាបន្ទុបធ្វើការរបស់កូន ចាក់សោរទុក ខណៈនោះ ក៏បានឆ្លងចរន្តអគ្គិសនី ឆាបឆេះ ឡើងតែម្ដង ហើយបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ បាននាំគ្នា យកបំពុង ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនរលត់។

លោក បានបន្តទៀតថា ពេលទទួលបានសេចក្ដីរាយការ លោកបានចេញ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លតទាន់ពេលវេលា មិនបង្កអោយមាមមនុស្សរងរបួស និងរាលដាលដល់ផ្ទះផ្សេងនិងខូចខាត់សម្ភារៈច្រើនឡើយ។

ក្រោយបញ្ចប់ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង រលត់ជាស្ថាពរតែម្ដង និងបង្កអោយខូចខាតសម្ភារៈប្រើប្រាស់បន្តិចបន្តួចរួមមាន ក៉ំព្យូរទ័១គ្រឿង សាឡុង តុផងដែរ៕



អត្ថបទ & រូបភាព៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation