ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច អញ្ជើញសួរសុខទុក្ខ ពលករ​ទើបត្រឡប់មកពីប្រទេសថៃ​ ដែលកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ   
| ព័ត៌មានជាតិ
SHARE

  ព្រៃវែង ៖ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមេសានេះ បានដឹកនាំក្រុមការងារ អញ្ជើញសួរសុខទុក្ខ ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ សាលាបឋមសិក្សាប្រមូលព្រហ្ម ស្ថិត​ក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីបង្ការការឆ្លងវីរ៉ុសកូវីដ១៩។

  ព្រមជាមួយការសួរសុខទុក្ខ, ឯកឧត្តម និងក្រុមការងារ ក៏បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់​បងប្អូនពលករ ដែលកំពុងរស់នៅ ដាច់ដោយឡែកពីគេផងដែរ។

  បើតាមលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច បានឲ្យដឹងថា នៅស្រុកព្រះស្តេច មានពលករខ្មែរចំនួន២១នាក់ ដែលបានត្រឡប់មកពីប្រទេសថៃ ហើយបាននឹងកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ ដោយមានការតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យ។ លោកអភិបាលស្រុក បានបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ដែលពលករបាននៅដាច់ដោយឡែកពីគេ ហើយពួកគាត់ មានសុខភាពធម្មតា។

  គួរជម្រាបថា មុនអញ្ជើញចុះសួរសុខទុក្ខក្រុមពលករ, ឯកឧត្តម ហ៊ឺ បាវី, ឯកឧត្តម ​អភិបាលរងខេត្តព្រៃវែង រួមជាមួយនឹង​ក្រុមការងារចុះជួយស្រុកព្រះស្ដេច បានអញ្ជើញ​ប្រជុំផ្សព្វផ្សាយផែនការបន្ថែម ស្ដីពីកិច្ចការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងស្រុកព្រះស្ដេច ជាមួយនឹងក្រុមប្រឹក្សាស្រុក អភិបាលស្រុក ការិយាល័យអង្គភាពជុំវិញស្រុក​ និងក្រុមប្រឹក្សាឃុំផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation