អភិបាលរាជធានីចុះពិនិត្យមើលការ បើកលំហរចរាចរណ៍ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហរផ្លូវតូចនៅចំនុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមនោះពេលនេះ ការដ្ឋានបានបញ្ចប់ហើយ ហើយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់ផងដែរ។

 កំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រូវបានក្រុមការងារចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចិញ្ចើម១៥ម៉ែត្រសង្ខាង ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើលទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។ មហាវិថីមួយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវកំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។ លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយការចំណាយនិងជម្រុញកំណើនសេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation