ព័ត៌មានអន្តរជាតិ

ភាពវឹកវរតាមទីផ្សារនៅប៉េរូមុនពេលរដ្ឋាភិបាលដាក់ចេញវិធានការមិនឲ្យពលរដ្ឋចេញពីផ្ទះ

image

ពលរដ្ឋប៉េរូបានសម្រុកទៅផ្សារក្នុងរដ្ឋធានីលីម៉ានៅថ្ងៃពុធនេះដេីម្បីទិញស្បៀងអាហារ​ និងរបស់ប្រេីប្រាស់ផ្សេងៗបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវវិធានការមិនឲ្យពលរដ្ឋដេីរហេីរដោយសេរីនៅថ្ងៃព្រហស្បតិ៍​ និងថ្ងៃសុក្រខាងមុខក្នុងគ្រាមានការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩។ 

ស្ត្រីរាប់រយនាក់ដែលមានពាក់ម៉ាសមុខផងបានប្រជ្រៀតគ្នាចូលក្នុងហាងលក់ទំនិញនានាដេីម្បីទិញស្បៀងអាហារស្តុកទុកសម្រាប់ថ្ងៃខាងមុខ។ 

រដ្ឋាភិបាលប៉េរូបានអនុម័តមិនឲ្យមានការធ្វេីដំណេីរដោយសេរីនៅទូទាំងប្រទេសនាថ្ងៃព្រហស្បតិ៍​ និងថ្ងៃសុក្រក្នុងសប្ដាហ៍នេះដែលនោះជាផ្នែកមួយនៃការរឹតបន្តឹងជាបន្ទាន់ដេីម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ 

រដ្ឋាភិបាលប៉េរូប្រកាសថា «នេះជាការចាំបាច់ដែលត្រូវដាក់ចេញនូវបញ្ញត្តិបន្ថែមដេីម្បីកំណត់សិទ្ធិសេរីភាពក្នុងការធ្វេីដំណេីររបស់ពលរដ្ឋក្នុងគោលបំណងបញ្ចៀសការឆ្លងរាលដាលនៃវីរុសកូវីដ១៩»។ 

យោងតាមអង្គការសុខភាពពិភពលោក​ ប្រទេសប៉េរូមានអ្នកឆ្លងវីរុសកូវីដ១៩ចំនួន២,២៨៩នាក់​ និងមានអ្នកបាត់បង់ជីវិតចំនួន៨៣នាក់ដោយសារវីរុសនេះ៕