សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋាភិបាល បានទិញកម្មង់ មី និងទឹកសុទ្ធ រោងចក្រក្នុងស្រុកត្រៀមផ្គត់ផ្គង់ជូនពលរដ្ឋដែលខ្វះស្បៀង
| ព័ត៌មានជាតិ
SHARE

ទន្ទឹមនឹងនឹង វិធានការនៃការហាមការនាំចេញត្រី អង្ករនិងស្រូវ ចេញពីកម្ពុជាទៅលក់នៅក្រភប្រទេស ដើម្បីត្រៀមសម្រាប់ផ្គត់ផ្គង់ជាស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងពេលដែលមានការរាតត្បាតនៃវីរុសកូវីដ១៩នោះ  សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។

 ស្របជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានត្រៀមរៀបចំឲ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation