ក្នុងឆ្នាំ២០១៨នេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់
| ព័ត៌មានជាតិ
SHARE

នៅក្នុងឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជានឹងកើនទ្បើងក្នុងរង្វង់១០ភាគរយ ដែលកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ ដែលនៅក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់។

ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមក កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង ១១,៨% ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ១.២១០.៧៨២នាក់ កើនឡើង ៤៥,៩% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ និងបាននាំមកនូវប្រាក់ចំណូលប្រមាណ ៣.៦៣៨លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងស្រុកសរុប ។ សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៦៤៧.៣៥២នាក់ កើនឡើង ៧៩,៤% នឹងបន្តឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា។

នៅឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលសរុបប្រមាណ ១០.០០០លានដុល្លារ និងបង្កើតនូវឱកាសការងារប្រមាណ ២លាននាក់៕



ដោយ : ហៃ ពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation