សម្តេចក្រឡាហោម ស ខេង ៖ ទិសដៅយុទ្ធសាស្រ្តពាក់ព័ន្ធកំណែទម្រងប្រព័ន្ធយុត្តិធម៌ គឺផ្តោតសំខាន់លើធនធានមនុស្ស ហិរញ្ញវត្ថុ និងរចនាសម្ព័នអង្គការចាត់តាំងតុលាការ  
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរមុខតំណែង ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្រាប់ទិសដៅយុទ្ធសាស្រ្តពាក់ព័ន្ធកំណែទម្រងប្រព័ន្ធយុត្តិធម៌  គឺត្រូវផ្តោតសំខាន់លើការរៀបចំធនធានមនុស្ស ហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ និងការធ្វើទំនើបកម្មរចនាសម្ព័នអង្គការចាត់តាំងតុលាការរួមមានរដ្ឋបាល ការគ្រប់គ្រងសំណុំរឿងក្តី ដំណើរការនីតិវិធី និងការដោះស្រាយ រួមទាំងដំណើរការនៃការតាមដានត្រួតពិនិត្យ និងអធិការកិច្ចផងដែរ ដើម្បីឲ្យស្របជាមួយនិងស្ថានភាពជាក់ស្តែងរបស់សង្គម។

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា ដើម្បីឲ្យសម្រេចបាននូវទិសដៅយុទ្ធសាស្រ្តដែលពាក់ព័ន្ធការធ្វើកំណែទម្រងប្រព័ន្ធយុត្តិធម៌ គឺយុទ្ធសាស្រ្តសំខាន់ៗមួយចំនួនត្រូវបានដាក់ចេញដូចខាក្រោម៖

-ការរៀបចំធនធានមនុស្សនិងហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ៖ រួមមានប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ ការពង្រឹងគុណភាព សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្អាតស្អំរបស់មន្រ្តីជាដើម។

-រៀបចំរចនាសម្ព័ន្ធ និងទំនើបកម្មស្ថាប័នៈ រួមានមានការធ្វើទំនើបកម្មរដ្ឋបាលតុលាការ ការដាក់ឲ្យដំណើរការតុលាការជំនាញ និងឧទ្ទរណ៍តំបន់ជាដើម។

-ពង្រឹង និងកែលម្អដំណើរការនីតិវិធីរឿងក្តី និងយន្តការដោះស្រាយវិវាទរបស់តុលាការ 

-ពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងអធិការកិច្ចៈ រួមមានការពង្រឹងយន្តការអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាឲ្យមានការអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនូវយន្តការវិន័យ និងយន្តការច្បាប់ផ្សេងទៀត។

សម្តេចក្រឡាហោម ក៏មានប្រសាសន៍បញ្ជាក់បន្ថែមថា ការកំណត់ទិសដៅយុទ្ធសាស្រ្តនេះ គឺក្នុងគោលដៅពង្រឹងនូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទរបស់តុលាការ ដែលអាចឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងរបស់សង្គម៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation