ក្រសួងសុខាភិបាល  បានទទួលសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ ពីធនាគារចិន Bank of China ដើម្បីប្រឆាំង  ទប់ស្កាត់ កូវីត១៩
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី០១ ខែ មេសាឆ្នាំ  ២០២០ នេះ នៅទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី ទទួលនិងប្រគល់ សម្ភារៈវេជ្ជសាស្ត្ររួមមាន ៖

១- ម៉ាស់ចំនួន១ម៉ឺន

២-វ៉ែនតាសុវត្ថិភាព៥០០

៣- ម៉ាស់N95 ចំនួន ១០០០ 

៤- សម្លៀកបំពាក់សុវត្ថិភាព  របស់មន្ត្រីសុខាភិបាល ចំនួន ២០០ ដែលជាអំណោយរបស់ធនាគារចិន (Bank of Chana) ក្រោមអធិបតីភាពឯកឧត្ដម ម៉ម  ប៊ុនហេង  រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។  

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងសុខាភិបាល  បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ធនាគារចិន  ។  ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា  ធនាគារចិននឹងផ្តល់នូវជំនួយជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីកម្ពុជាជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជម្ងឺកូវីត ១៩ អោយទទួលបានជោគជ័យឆាប់រហ័ស។ 

សូមបញ្ជាក់ថា  តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបន្តចេញផ្សាយនូវតួរលេខផ្លូវការនៃបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជាដោយតាមរយៈតួរលេខផ្លូវការគិតត្រឹមព្រឹកម៉ោង ៧  បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជានៅរក្សាចំនួន ១០៩ ករណីដដែល ខណៈដែលចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ២៥នាក់ បន្ទាប់ពីអ្នកជំងឺថ្មី ពីរនាក់បានជាសះស្បើយ នោះគឺ បុរសជនជាតិខ្មែរអាយុ ៣៥ ឆ្នាំម្នាក់ ដែលមានទីលំនៅនៅខេត្តកំពត និងនិងបុរសជនជាតិម៉ាឡេសុី អាយុ ៦១ឆ្មាំ នៅខេត្តកែប។ 

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថាគិតចាប់ពីខែមីនា មកដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលបានធ្វើការវិភាគសរុបទូទាំងប្រទេសមានចំនួន ៥,៧៦៨ករណី៕អត្ថបទ  គង់  វណ្ណៈ  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation