ក្រសួងការពារជាតិកម្ពុជា ទទួលបរិក្ខាពេទ្យ ពីក្រសួងការពារជាតិចិន ដើម្បីទប់ស្កាត់កូវីដ១៩
| ព័ត៌មានជាតិ
SHARE

នៅព្រឹកនេះ ក្រសួងការពារជាតិចិន បានផ្តល់ជំនួយឧបត្ថម្ភនូវសម្ភារៈ ឧបករណ៍បរិក្ខាពេទ្យ ប្រមាណ ២តោន មកដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរីករាយដាយលពីមេរោគជម្ងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ តាមជើងយន្តហោះពិសេស នៃកងទ័ពអាកាសរំដោះប្រជាជនចិន នៅចំណតអាកាសយានដ្ឋានភ្នំពេញ។

នៅក្នុងឱកាសទទួលជំនួយបរិក្ខាពេទ្យនោះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារប្រទេស កងទ័ព និងប្រជាជនចិន ដែលបានផ្តល់ជំនួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ប្រមាណ ២តោន មកដល់ក្រសួងការពារជាតិកម្ពុជា នាពេលនេះ ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរីករាយដាយលពីមេរោគជម្ងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ស្របតាមទិសស្លោក សហគមន៍វាសនារួម ដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា។

នាយឧត្តមសេនីយ៍ ស៊ុំ សំណាង បញ្ជាក់ថា បើទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ទាំងមូលនៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថា ជម្ងឺដ៍កាចសាហាវមួយនេះ នឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ ពីពិភពលោកទាំងមូល ។

គួររំលឹកថា ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២៤ មីនា បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩របស់កងទ័ពរំដោះប្រជាជនចិន ចំនួន៤រូប រួមជាមួយឧបករណ៍សម្ភារៈមួយចំនួនមកកម្ពុជា ដើម្បីបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលដៅប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រៅពីគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិនទាំង៤រូប ប្រទេសចិន ក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ផ្សេងទៀត និងសម្ភារៈបរិក្ខាពេទ្យការពារជំងឺកូវីដ១៩ មកកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។  ក្រុមគ្រូពេទ្យដែលមកដល់កម្ពុជានេះ មានបេសកកម្មចែករំលែកបទពិសោធន៍ និងបច្ចេកទេស ជោគជ័យនានាដែលធ្លាប់ប្រើសម្រាប់ទប់ស្កាត់ការរីករាលដាលវិរុសកូវីដ-១៩ នៅប្រទេសចិននោះ មកដល់ក្រុមគូ្រពេទ្យនិងមន្ត្រីជំនាញរបស់កម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation