កងទ័ពរំដោះប្រជាជនចិន (នាគមាស២០២០) វិលទៅកាន់ប្រទេសវិញ
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានចូលរួមធ្វើ លំហាត់សមយុទ្ធយោធាជាមួយនឹងកងយោធពលខេមរភូមិន្ទ, កងទ័ពរំដោះប្រជាជនចិន ចំនួន ២៦៥នាក់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសានេះ តាមជើងយន្តហោះពិសេស នៃកងទ័ពអាកាសរំដោះប្រជាជនចិន។

លំហាត់សមយុទ្ធយោធា នៃប្រទេសទាំងពីរ បានរៀបចំធ្វើឡើងនៅរៀងរាល់ ១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ខ ភ ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធ៌ម ការជួយសង្គ្រោះគ្រោះមហន្នរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្រមតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថាៈ ( សមយុទ្ធនាគមាស២០២០ ) លើប្រធានបទៈ ( រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម ) បានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធរបស់ខ្លួន ប្រកបដោយលទ្ធផលជោគជ័យ នៅលើទីលានបាញ់គ្រាប់ពិត តេជោ សែន ជុំគិរី នៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រ តំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០នេះ ។

លំហាត់នេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការនៃ ខ ភ ម នឹងឯកឧត្តម វ៉ាង វិន ធៀន  ( WANG WEN TIAN ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតី នឹងធ្វើជាសក្ខីភាព ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២០នេះ ។ 

សមយុទ្ធនាគមាស២០២០ បើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ ចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌» ។ 

លំហាត់សមយុទ្ធនេះមាស 2020 គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំគាត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលដែលបណ្ដាប្រទេសទាំងអស់នៅលើសាកលលោកនិយាយជារួម និងនិយាយដោយឡែក ប្រទេសកម្ពុជាចិន បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid 19 ដ៏ធ្ងន់ធ្ងរ ។ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏ដោយកងក៏ប្រទេសយើងទាំងពីរជំនះគ្រប់ឧបសគ្គបានរួមចិត្តតែមួយកៀកស្មាគ្នានឹងធ្វើជាមួយគ្នាគ្រប់ការលំបាករៀបចំសមយុទ្ធនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation