សិល្បករសិល្បការិនីជាច្រើនរូបចូលរួមធ្វើមូលនិធិជួយដល់សិស្សានុសិស្សក្រីក្រ
| ព័ត៌មានជាតិ
SHARE

សិល្បករសិល្បការិនីជាច្រើនរូបបាននាំគ្នាចូលរួមនៅក្នុងកម្មវិធីមូលនិធិសប្បុរសធម៌មួយកាលពីព្រឹកថ្ងៃទី២៨ មិថុនា ២០១៨ ដើម្បីជួយដល់សិស្សានុសិស្សក្រីក្រប្រមាណ១០០០នាក់។


មូលនិធិនេះត្រូវបានបង្កើតឡើងតាមរយៈការផ្តួចផ្តើមគំនិតរបស់ព្រះភិក្ខុវជិរប្បបញ្ញោ គូ សុភាព មូលនិធិក្រុមហ៊ុន ហួត ជា ក្រុមសិល្បករសិល្បការិនីកម្ពុជា និងសប្បុរសជនមួយចំនួន។


មូលនិធិដើម្បីជួយដល់សិស្សានុសិស្សក្រីក្រនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៨ មិថុនា នៅក្នុងបរិវេណសាលាបឋមសិក្សា បាត់ដឹង ដែលការចាប់ដៃគ្នាធ្វើមូលនិធិមួយនេះក្រៅពីចែកអង្ករ សម្ភារៈសិក្សាដល់សិស្សទាំង១០០០នាក់ មូលនិធិក៏បានជួយសាងសង់បន្ទប់ទឹក២ខ្នង កន្លែងលាងដៃ ហើយក្នុងនោះក៏បានចែកកង់ចំនួន២០គ្រឿងដល់សិស្សក្រីក្រ២០នាក់ផងដែរ។


លោក ហួត ជា ប្រធានក្រុមហ៊ុន ហួត ជា បានបញ្ជាក់ថា លោកនឹងជំរុញសកម្មភាពមូលនិធិជួយសិស្សានុសិស្សក្រីក្រឲ្យកាន់តែខ្លាំងឡើង បន្ថែមទៀត ហើយលោកនឹងកាត់ប្រាក់ចំណេញចំនួន២ភាគរយពីក្រុមហ៊ុនជាប្រចាំ ដើម្បីជួយដល់មូលនិធិនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation