ព្រឹកស្អែក ព្រឹទ្ធសភា នឹងពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីគម្រោងវិនិយោគថាមពលអគ្គិសនីចំនួន៣ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធ សភា។

បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅថ្ងៃនេះ ឯកឧត្តមម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យមានប្រសាសន៍ឲ្យដឹងថាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ចំនួនទៅក្នុងរបៀបវារៈប្រជុំជាវិសាមញ្ញព្រឹទ្ធសភានីតិកាលទី ៤ ដែលសេចក្តីព្រាងច្បាប់ទាំង៣រួមមាន៖

១-សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេស មេន គ្រុបឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិ សនីដុតធ្យូងថ្មអានុភាព៧០០ មេហ្គាវ៉ាត់ខេត្តកោះកុង។

២-សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ហានសេង ខូលម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់រងចក្រអគ្គិសនីដុតធ្យូងថ្មមានអានុភាព២៦៥មេហ្គាវ៉ាត់ខេត្តឧត្តរ មាន ជ័យ។

៣-សេចក្តីព្រាងច្បាប់ស្ដីពីការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនហាន សេងខូលម៉ាញ សម្រាប់ គម្រោងវិនិយោគសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ៍សៀមរាបខាងកើត។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤៕អត្ថបទ៖វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation