ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៩រូប ដែលទើបត្រូវបានកែសម្រួលនិងតែងតាំងមុខតំណែងថ្មី ធ្វើពិធីសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង

image

ភ្នំពេញ៖ ពិធីសច្ចាប្រណិធានចូលកាន់តំណែង ចំពោះព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ចំពោះព្រះភ័ក្រ្តនៃសម្តេចព្រះមហាសង្ឈរាជទាំងពីរគណៈ និងទេវតាថែរក្សាព្រះមហាសេ្វតច្ឆត្រ នៃឥស្សរជនជាតិក្រោយទទួលបានព្រះរាជក្រឹត្យ តែងតាំង និងកែសម្រួលសមាស ភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ម្សិលមិញនៅព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

សមាជិករាជរដ្ឋាភិបាលដែលរដ្ឋសភាជាតិប្រជុំ ជាវិសាមញ្ញកាលពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០បានបោះឆ្នោតគាំទ្រសំឡេង ១២០/១២១នៃសមាជិករដ្ឋសភានីតិកាលទី ៦តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

-តែងតាំងទេសរដ្ឋមន្ត្រី៖

១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី។

២-ឯកឧត្តមហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី

(ទទួលបន្ទុកបេសកកម្មពិសេស) អវត្តមាន។

៣-ឯកឧត្តមអង្គ វង្សវឌ្ឍនា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកម្មពិសេស)។

៤-ឯកឧត្តមត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី

(ទទួលបន្ទុកបេសកកម្មពិសេស)។

៥-ឯកឧត្តមពេជ្រ ប៊ុនធិន ជា ទេសរដ្ឋ មន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)។

កែសម្រួលនិងតែងតាំងសមាសភាពរដ្ឋ មន្ត្រី÷

១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្ដ ន៍។

២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

៣-ឯកឧត្តមជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

៤-ឯកឧត្តមឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

៥-ឯកឧត្តមព្រុំ សុខា  ជារដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ៕