លោក ត្រាំ នឹងជួបប្រជុំជាមួយលោក គីម ជុងអ៊ុន នៅខែឧសភា
| ព័ត៌មានអន្តរជាតិ
SHARE


នាយកសន្តិសុខជាតិកូរ៉េខាងត្បូង និងសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅជួបប្រជុំនៅខែឧសភាខាងមុខ ហើយលោក ត្រាំ បានទទួលយកការអញ្ជើញនោះ។


លោក គីម ជុងអ៊ុន បានផ្ញើលិខិតអញ្ជើញនោះតាមរយៈគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងដែលបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីដើមសប្តាហ៍នេះ។
គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងបាននិយាយថា លោក គីម ជុងអ៊ុន ក៏បានព្រមព្រៀងផ្អាកការបាញ់សាកល្បងមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន និងប្តេជ្ញាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ។
លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានអង្គុយចរចាតទល់ជាមួយមេដឹកនាំកូរ៉េខាងជើង។


សូមរំលឹកថា កាលពីថ្ងៃពុធ គណៈប្រតិភូកូរ៉េខាងត្បូងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) ក៏បានព្រមព្រៀងគ្នាដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយនៅខែក្រោយនេះផងដែរ ដែលវានឹងក្លាយជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ហើយក៏ជាលើកដំបូងចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់អំណាចផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation