រោគសញ្ញាថ្មី របស់ Covid-19 ត្រូវបានរកឃើញ 
| ព័ត៌មានជាតិ
SHARE

ជាទូទៅបើនិយពីរោគសញ្ញារបស់វីរុសកូរ៉ូណាមនុស្សភាគច្រើនបានដឹង ថាវីរុសនេះវាយប្រហារលើប្រព័ន្ធផ្លូវដង្ហើមនាំឲ្យមានរោគសញ្ញា ដូចជាក្តៅខ្លួន (លើសពី៣៨អង្សា ) ក្អក(ស្ងួត) និងពិបាកដកដង្ហើមជាដើម ។

តាមការសិក្សាមួយនៅប្រទេសចិន បង្ហាញថាអ្នកជំងឺ Covid-19 ក៏មានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ គឺមានអាការ រាគ និង រោគសញ្ញាប្រព័ន្ឋរំលាយអាហារមួយចំនួនទៀត ដូចជា មិនឃ្លានអាហារ ក្អួត ឈឺក្នុងពោះជាដើម នេះតាមការរៀបរាប់ អ្នកជំងឺរ Covid-19 ។

បន្ថែមពីលើនេះរោគសញ្ញាថ្មីមួយទៀតត្រូវបានរកឃើញលើអ្នកជំងឺ Covid-19 តាមការសិក្សា នេះបានបង្ហាញថា ការបាត់បង់ញ្ញាណដឹងក្លិន(មិនដឹងក្លិន)  និងរសជាតិ(មិនដឹងរសជាតិ) និងបញ្ហាពិបាករំលាយអាហារ ជារោគសញ្ញាថ្មីដែលកើតលើអ្នកជំងឺ Covid-19 នេះយោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យក្នុងប្រទេស កូរ៉េខាងត្បូង ប្រទេសចិន និង ប្រទេសអ៊ីតាលី ផងដែរ ។

ចំណែកក្នុងប្រទេសអាទ្បឺម៉ង់ក្រុមគ្រូពេទ្យបានរាយការណ៍ថា អ្នកជំងឺច្រើនជាងពីរនាក់ ក្នុងចំណោមអ្នកជំងឺ Covid-19 បីនាក់មានបញ្ហា បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ ។ ខណៈពេលដែលក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថាកន្លែងដែលមានការឆ្លងរីករាលដាលខ្លាំងនៃ វីរុសCovid-19 មាន៣០%នៃអ្នកជំងឺមានបញ្ហារោគសញ្ញាថ្មីនេះ( បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ) ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation