មន្ទីរពេទ្យថៃ ឆ្លើយបំភ្លឺ ករណី បុរស ឥណ្ឌូ នេស៊ី ឆ្លង covid-19 ចូល មកកម្ពុជា 
| ព័ត៌មានជាតិ
SHARE

មន្ទីរពេទ្យ ផ្យា ថៃ ២ របស់ ថៃ បាន ឆ្លើយបំភ្លឺ មក ក្រសួងសុខាភិបាល កម្ពុជា ទាក់ទង នឹង បុរស ឥណ្ឌូនេស៊ី ម្នាក់ ផ្ទុក Covid-19 ហើយ ឆ្លង មក កម្ពុជា ដោយ អះអាងថា មិនមាន ថវិកា ព្យាបាល នៅ ប្រទេស ថៃ ។

ចំពោះ ករណីនេះ មន្ទីរពេទ្យ ផ្យា ថៃ បាន ស្រាយ បំភ្លឺថា « បុរស ០២ នាក់ ខាងលើ បាន ដំណើរ ពី ប៉ោយប៉ែត មក ធ្វើតេស្ដ រក វីរុស កូ វីដ ១៩ នៅ មន្ទីរពេទ្យ ផ្យា ថៃ ២ ដោយ ម្នា ក់មក ធ្វើតេស្ដ នៅ ថ្ងៃទី ១៨ មីនា ២០២០ ហើយ ម្នាក់ទៀត មក ធ្វើតេស្ដ នៅ ថ្ងៃទី ១៩ មីនា ២០២០ ។ ជាមួយគ្នានេះដែរ ខាង មន្ទីរពេទ្យ បាន ណែនាំ ឲ្យ បុរស ទាំងពីរ ត្រូវដាក់ ខ្លួន ឲ្យ នៅ ដាច់ដោយឡែក ពី គេ រយៈពេល ១៤ ថ្ងៃ ក្នុងអំឡុងពេល រង់ចាំ លទ្ធផល ដែល ត្រូវ ចំណាយពេល ពី ៤-៥ ថ្ងៃ ។ បន្ទាប់មក លទ្ធផល ចេញ នៅ ថ្ងៃទី ២៣ មីនា ២០២០ ខាង មន្ទីរពេទ្យ បានផ្ដល់ ព័ត៌មាន ដល់ បុរស ទាំងពីរ នាក់ ។ ប៉ុន្តែ នៅ ថ្ងៃទី ២៣ មីនា ២០២០ បុរស ទាំងពីរ នាក់ នោះ បាន ស្ថិតនៅក្នុង ក្រុង ប៉ោយប៉ែត រួចទៅហើយ ដែល ត្រូវជា ថ្ងៃ ប្រកា ស បិទ ច្រក ចេញចូល ផងដែរ ។

ដោយ បុរស ទាំងពីរ មិន អាច ចូល មកក្នុង ទឹកដី ថៃ វិញ បាន ទើប មន្ទីរពេទ្យ ផ្យា ថៃ បានផ្ដល់ លទ្ធផល និង បាន ណែនាំ ឲ្យ បុរស ទាំងពីរ នាក់ ស្វែងរក មន្ទីរពេទ្យ សម្រាក ព្យាបាល ជំងឺ បន្ត ។

នៅ ថ្ងៃទី ២៦ ខែមីនា ម្សិលមិញ កម្ពុជា បានប្រកាស រកឃើញ អ្នក ឆ្លង Covid-19 ចំនួន ពីរ នាក់ ក្នុងនោះ មាន ផ្ទុក លើ បុរស ឥណ្ឌូនេស៊ី មួយ ករណី និង ជនជាតិ ស៊ុយអែត មួយ ករណី ធ្វើឱ្យ ចំនួន អ្នក ផ្ទុក Covid-19 នៅ កម្ពុជា បាន កើនឡើង ៩៨ នាក់ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation