កម្ពុជា ស្នើឲ្យរុស្ស៊ី ជួយឲ្យកម្ពុជា មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ី-អឺរ៉ុប ដើម្បីកម្ពុជាមាន ឱកាសពង្រីកទីផ្សារ
| ព័ត៌មានជាតិ
SHARE

នៅទីស្តីការក្រសួងនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៧ មីនាឆ្នាំ ២០២០នេះ ឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិទទួលជួបឯកឧត្តមមីតទ្រី វីតកូវDmi try Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា ចប់អាណត្តិការទូតដើម្បីជម្រាបលា ។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៏ឲ្យដឹងថា៖នៅក្នុងជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាដែលបានបញ្ចប់បេសកកម្មការទូតទទួលបានលទ្ធផលជោគជ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនក៏បានពិភាក្សាជាមួយនិងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី ពីការធ្វើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ី-អឺរ៉ុបដើម្បីកម្ពុជាមាន- ឱកាស ពង្រីកទីផ្សារលក់ផលិតផលរបស់ខ្លួនដោយមានការជួយសម្របសម្រួលពីរដ្ឋាភិបាលរុស្ស៊ីដើម្បីឱ្យមានកិច្ចព្រមព្រៀងនេះបានឆាប់។

កម្ពុជានិងរុស្ស៊ីមានកិច្ចពិគ្រោះយោបល់ទ្វេរភាគី កម្រិតអនុរដ្ឋមន្ត្រីការបរទេសដែលតែងតែមានកិច្ចប្រជុំជារៀងរាល់ ២ឆ្នាំម្ដង។  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានបញ្ជាក់ទៀតថា៖ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានរួមចំណែកធ្វើឲ្យទំនាក់ ទំនងការទូតកម្ពុជារកស៊ីកាន់តែរឹងមាំនិងទូលំទូលាយ។កម្ពុជារុស្ស៊ីមានកិច្ចព្រម ព្រៀងនឹងMOUចំនួនជាង៥០លើវិស័យសេដ្ឋកិច្ច;អប់រំ.វប្បធម៌.ការពារជាតិសន្តិ សុខ។ប្រទេសទាំងពីរមានទំនាក់ ទំនង ការទូតកាន់តែល្អប្រសើរជាមួយគ្នា។ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា,កម្ពុជា-រុស្ស៊ីបានបង្កើតគណៈកម្មការអន្តររដ្ឋាភិបាល ផ្ដោតទៅលើការងារបច្ចេកទេស,សេដ្ឋកិច្ច,វិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានជម្រាបឯកអគ្គរដ្ឋទូតរុស្ស៊ីថា-រដ្ឋាភិ បាលកម្ពុជាក៏ដូចជាក្រសួងការបរទេសត្រៀមខ្លួនដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសរុស្ស៊ីក្នុងការបំពេញបេសកម្មកាទូតនៅកម្ពុជា។ការឆ្លើយតបឯកអគ្គរដ្ឋទូតរុស្ស៊ីដែលបញ្ចប់អាណត្តិបេសកកម្មកាទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសហការជាមួយឯកឧត្តមក្នុង ការបំពេញបេសកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា-ទំនាក់ទំនងកម្ពុជា-រុស្ស៊ី មានកិច្ចសហ ការលើវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម,វិនិ យោគនិងយុវជន។ល។

ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា-ភាគីទាំងពីរបានជំរុញការអនុវត្តកិច្ចព្រមព្រៀងនិងMOUដែលមានចំនួនជាង ៥០ឱ្យទទួលបានប្រសិទ្ធភាព។

ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៊ីក្នុង១ឆ្នាំៗមានប្រមាណពី៦០ ទៅ ៨០លានដុល្លារ។ភាគីទាំងពីរបានបន្ត

ជំរុញឲ្យវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ចមានទំហំកាន់តែធំបន្ថែមទៀតនិងរួមគ្នាជំរុញទេសចរណ៏ រុស្ស៊ីឲ្យមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត កន្លងមកមានទេសចរណ៏រុស្ស៊ី ៦ម៉ឺនទៅ៨ម៉ឺននាក់មកកម្ពុជាក្នុង១ឆ្នាំៗ។

នៅក្នុងជំនួបពិភាក្សានោះដែរភាគីទាំងពីរបានពិភាក្សារួមគ្នាទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីត១៩ដែល ជាការរួមគ្នាជាសកល។ភាគីទាំងពីរក៏បានពិភាក្សាទៅលើបញ្ហាតំបន់និងបញ្ហាអន្តរជាតិផងដែរ។

នៅក្នុងជំនួបនោះដែរឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយធ្វើការកត់ សម្គាល់ថាការអនុញ្ញាតឱ្យនាវា វ៉េសធឺដាំ  ចូលចតនៅក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ កាលពីពេលថ្មីៗនេះជាកាយវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជាហើយទទួលបានការគាំទ្រនិងកោត សរ សើរពីថ្នាក់ដឹកនាំជាច្រើននៅលើពិភព លោក៕អត្ថបទ÷វងសុភ័ក្ត្រេ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation