នាវាទេសចរណ៏ខ្នាតយក្សមួយគ្រឿងនាំភ្ញៀវទេសចរណ៏និងនាវិកចម្រុះជាតិសាសន័ជាង៥ពាន់នាក់ចូលចតនៅកំពង់ផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍អន្តរជាតិ ១គ្រឿង ឈ្មោះ Genting Dream របស់ប្រទេស Bahamas បានចូលមកចតកំពង់ផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីកំពង់ផែនេះទើបតែត្រូវបានបើក សម្ភោធដាក់អោយដំណើការជាផ្លូវការ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែនកាលពីថ្ងៃម្សិលមិញ។


តាមការបញ្ជាក់របស់អ្នកយកព័ត៌មានCNC ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៏ ខ្នាតយក្សនេះបានធ្វើដំណើរមក ពីប្រទេសម៉ាឡេស៊ី មុននឹងមកដល់កម្ពុជា ហើយនឹងបន្តធ្វើដំណើរបន្តទៅកាន់ប្រទេសថៃ ដែលនាវានេះមានផ្ទុកភ្ញៀវទេសចរណ៏ បានចំរុះជាតិសាសន៍សរុបចំនួន ៣,៦៧៤នាក់ មាន ២១សញ្ជាតិ រួមនឹងនាវិក ១៨៣១នាក់ មកមាន ៣៣សញ្ញាតិ ក្នុង គោលបំណងមកធ្វើទស្សនកិច្ចនិងកំសាន្តក្នុងខេត្តព្រះសីហនុ ។ ក្នុងចំនោមទាំងនោះ ភាគច្រើនគឺជនជាតិសិង្ហបូរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។


នាវាទេសចរណ៍អន្តរជាតិ Genting Dream នេះមានបណ្តោយជាង ៣៣៥ម៉ែត្រ និងទទឹង ជិត ៤០ម៉ែត្រ ត្រូវបានចាប់ផ្តើមការសាងសង់ឡើងកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ហើយចាប់ផ្តើមដំណើការដំបូងកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៦ ដោយវិស្វករលោក Meyer Werft ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation