គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ខេត្តកោះកុងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានរដ្ឋសភាអនុម័តដោយឯកច្ឆន្ទ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំប្រជុំរដ្ឋសភាជាវិសាមញ្ញ ដែលមានសមាជិកសមា ជិកា រដ្ឋសភាចូលរួមប្រជុំចំនួន១០៩រូប ដែលមានសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលត្រូវពិភាក្សាអនុម័ត។

ក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំង៣ គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ៊ិន វេសម៉ិនឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ៧០០ មេហ្គាវ៉ាត់ខេត្តកោះកុង ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ ពិភាក្សានិងអនុម័តផ្តល់សច្ចាប័ន ដែលមានសំឡេងគាំទ្រ១០៩/១០៩។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ប្រធានគណកម្មការទី២រដ្ឋសភា មានប្រសាសន៍បញ្ជាក់ថា តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យរដ្ឋ សភាកោះប្រជុំជាវិសាមញ្ញដើម្បីពិនិត្យ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ៧០០ មេហ្គាវ៉ាត់ខេត្តកោះកុងនាពេលនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិ បាលកម្ពុជា កំពុងជំរុញគឺថាមពលអគ្គិ សនីប្រើដោយប្រេងខ្មៅ, ថាមពលអគ្គិសនី ប្រើដោយវារីអគ្គិសនិ,ដើរដោយខ្យល់ និងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងមានថាមពលអគ្គសនីឲ្យប្រជា ជននិងអ្នកវិនិយោគទុនប្រើប្រាស់គ្រប់តម្រូវការ។

តំណាងរាជរដ្ឋាភិបាលគឺឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាល បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាព ស្ថិរភាពនយោ បាយ ឯកភាព ជាតិ និងការអភិវឌ្ឍនៅ គ្រប់ទិសទីនិង លើគ្រប់វិស័យ។ក្នុងនោះវិស័យថាមពលក៏ត្រូវបានអភិវឌ្ឍក្នុងសម្ទុះយ៉ាងលឿននិងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍគ្រប់វិស័យ។ឯកឧត្តម ស៊ុយ សែម បន្តថា តម្រូវការប្រើប្រាស់អគ្គិសនីបន្តស្ថិតក្នុង អត្រាកំណើនខ្ពស់ដើរ ស្របនឹងចក្ខុវិស័យដ៏ មហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការជំរុញផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្របដណ្តប់គ្រប់ភូមិក្នុងឆ្នាំ២០២០ ដោយតម្លៃសមរម្យ និងតម្លៃឯកភាពទូទាំងប្រទេស។ជាមួយគ្នានោះដែររាជរដ្ឋាភិ បាលបាននិងកំពុងបន្តអនុវត្តនូវនយោបាយ បញ្ចុះតម្លៃលក់អគ្គិសនី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សមធម៌សង្គម និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តថា រាជរដ្ឋាភិបាល នឹងបញ្ចប់នូវគម្រោងតបណ្តាញអគ្គិសនីគ្រប់ភូមិនៅទូទាំងប្រទេស និងបញ្ចប់នាពេលខាងមុខ ពីព្រោះបច្ចុប្បន្នការតបណ្តាញដល់គ្រប់ភូមិទូទាំងប្រទេសអនុវត្ត៩៧%ហើយ៕អត្ថបទ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation